ភ្នំពេញ ៖ នៅរសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ ២០១៦ នេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានដឹកនាំកម្លាំង ចុះពិនិត្យ និងចែកទឹកជូនដល់ប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់ក្នុងភូមិកប់ស្រូវតូច (ខាងលិចវត្តកប់ស្រូវ) សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ។
ពិធីនេះមានការចូលរួមពី លោក លោកស្រី អភិបាលរងខណ្ឌ មន្ត្រីការិយាល័យជំនាញសាលាខណ្ឌ ក្រុមប្រឹក្សា សង្កាត់ មេភូមិ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋជាច្រើនាក់ផងដែរ។នាឱកាសនោះ លោក សុខ សម្បត្តិ អភិបាលខណ្ឌ បានមានមតិសំណេះសំណាល សាកសួរសុខទុក្ខទៅកាន់បងប្អូនប្រកបដោយភាពស្និទ្ទស្នាល និងកក់ក្ដៅបំផុតហើយលោកក៏បានបញ្ជាក់ថា៖ដោយយោង ភូមិ ខាងលើនេះ មានទីតាំងដាច់ស្រយាលជាយរាជធានីភ្នំពេញ ជាប់នឹងព្រំប្រទល់ ខេត្តកណ្ដាល ដែលបណ្ដាញទឹកស្អាតមិនទាន់ទៅដល់នៅឡើយ ហើយតំបន់នេះទៀតសោត ពិបាកនិងជីកអណ្ដូងណាស់ បើជីកអណ្ដូងជំរៅជាច្រើនម៉ែត្រក៏ មិនប្រាកដចេញទឹកនោះទេ ព្រោះគ្មានប្រភពទឹក និងដោយ ពិនិត្យឃើញស្ថានភាពលំបាកនេះទើបថ្នាក់ដឹកនាំសាលាខណ្ឌ សង្កាត់បានរៀបចំក្រុមការងារ ចុះដឹកនាំកំលាំង នាំទឹកជាច្រើនម៉ែត្រគូប ទៅចែកជូន ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់នោះសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ផងដែរ ៕