ភ្នំពេញ៖ នៅថ្ងៃទី០៣ ឧសភា ២០១៦ នៅសាលាខណ្ឌដូនពេញមានបើកកិច្ចប្រជុំការងារចុះតាមដាន និងពង្រឹងការងារអភិវឌ្ឍន៍សហគមន៍ក្រីក្រក្នុងខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ។
កិច្ចប្រជុំមានការចូលរួមពីលោក ឡេង ជាង ប្រធានការិយាល័យ អភិវឌ្ឍន៍សហគមន៍ក្រីក្រ សាលារាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសាលារាជធានី មន្ត្រីខណ្ឌ និងសង្កាត់ ដែលមានការពាក់ព័ន្ធ និងប្រធានសហគមន៍ទូទាំងខណ្ឌដូនពេញ ។
នាឱកាសនោះលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានលើកឡើងដែរថា៖សូមលោក លោកស្រីដែលបានចូលរួមនៃកិច្ចប្រជុំមេត្តាយកចិត្តទុកដាក់តាមដាន និងពង្រឹងការងារអភិវឌ្ឍន៍សហគមន៍ក្រីក្រដើម្បីយើងមានស្ថិតិឲ្យបានច្បាស់ងាយស្រួលគ្រប់គ្រងនិងស្វែងរកជំនួយឧបត្ថម្ភ ទៅតាមគ្រួសារប្រជាពលរដ្ឋដែលក្រីក្រ ពិតប្រាកដ៕