ភ្នំពេញ៖ នៅយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៦ នេះកម្លាំងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ចាំចាប់ផាកពិន័យនិងធ្វើការអប់រំហើយអោយគាត់ចូលរួម.អ្នកដែលបោះសំរាមចោលនៅលើសួនផ្លូវ វ៉េងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អាជ្ញាធសង្កាត់ស្ទឹងមានជ័យ បានដាក់បំរាមការទុកដាក់សំរាមមានដូចខាងក្រោម៖
១ /របៀបទុកដាក់ សំអាត និងចាក់សំរាម
-ត្រូវទុកដាក់សំរាមនៅក្នុងធុង កញ្ឆេ ឬ ក្នុងថង់ប្លាស្ទិក។
-ត្រូវចងមាត់ថង់សំរាមឲ្យជិត និងទុកដាក់ឲ្យបានត្រឹមត្រូវ
-ត្រូវសំអាតមុខផ្ទះ មុខទីតាំង កន្លែងទុកដាក់សំរាមនិងមាត់លូខាងមុខផ្ទះជាប្រចាំ
២ /កន្លែងចាក់សំរាម
-បើផ្ទះនៅតាមផ្លូវធំ សំរាមដែលវេចខ្ចប់ហើយ
ត្រូវដាក់នៅមុខផ្ទះរៀងខ្លួន។
-បើផ្ទះនៅតាមច្រកផ្លូវតូច ឬឌឿងហែម រថយន្តចូលមិនដល់ត្រូវដាក់សំរាមនៅមុខផ្ទះឬមុខជណ្តើរដើម្បីឲ្យរទេះអូសសំរាមចូលទៅយក
៣ /ពេលវេលាចាក់សំរាម
-សំរាមអាចបញ្ចេញនិងចាក់បាននៅថ្ងៃដែល
បានកំណត់ពេលរថយន្តមកដឹកប៉ុណ្ណោះ
-សំរាមអាចបញ្ចេញឬចាក់បានតែក្នុងរយៈ
ពេលខ្លីគឺ១ម៉ោងមុនឡានសំរាមមកប្រមូល
៤ /ការហាមប្រាម
-មិនត្រូវចាក់សំរាមចោលផ្ទាល់ទៅលើដី
-មិនត្រូវបោះសំរាមចោលតាមដងផ្លូវ ទីសាធារណៈ និងក្រុងទីផ្សារឡើយ
-មិនត្រូវទុកសំរាមចោលឲ្យរាយប៉ាយ ហូរទឹកស្អុយកង្វក់នៅមុខផ្ទះឬជុំវិញលំនៅដ្ឋានឡើយ។
-មិនត្រូវយកសំរាមទៅចាក់នៅតំបន់អ្នកដ៏ទៃ
-មិនត្រូវចាក់សំរាមខុសថ្ងៃនិងពេលវេលាកំណត់។-ប្រសិនបើលោកអ្នកខកខានមិនបានចាក់សំរាមតាមពេលម៉ោងដែលបានកំណត់ សូមរងចាំចាក់សំរាមនៅវេនលើកក្រោយទៀត៕