លោក ម៉ន​នី បណ្ឌិត ​នាំយក​អំណោយ​ចែកជូន​ដល់​គ្រួសារ ដែល​ឆក់​ខ្សែភ្លើង​ស្លាប់​

04-May-2016 | ដោយ មែន កំសត់



​ព្រៃវែង​៖ នៅ​រសៀល​ថ្ងៃទី​៣​ខែឧសភា ​ឆ្នាំ​២០១៦​ដោយ​ទទួលបាន​ព័ត៌មាន​ស្ដីពី​ករណី​ឆក់​ខ្សែភ្លើង​ស្លាប់​នៅ​ភូមិ បឹង​ជ័រ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល បាន​នាំយក​អំណោយ​កាកបាទក្រហម​ស្រុក ទៅ​ប្រគល់ជូន​និង​រំលែក​មរណទុក្ខ​ចំពោះ​សព​។​

​នាឱកាស​នោះ​លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល​បាន​សម្ដែង​នូវ​ការអាណិតអាសូរ ចំពោះ​ការស្លាប់ និង​សូម​ចូលរួម​រំលែក មរណទុក្ខ​យ៉ាង​ក្រៀមក្រំ ទន្ទឹមនឹងនោះ​លោក​ក៏បាន​ឧបត្ថម្ភ​ថវិការ​និង​សម្ភារៈ ចំនួន​១០០,០០០​រៀល​ជា​របស់​សាខា​កាកបាទ​ស្រុក​និង ថវិកា​ផ្ទាល់ខ្លួន ចំនួន​៥០០០០​រៀល មី​យើង​ចំនួន​២​កេស​ជូន​ដល់​គ្រួសារ​ដែល​ត្រូវ​ឆក់​ស្លាប់​ផងដែរ​។​

ចំនួនអ្នកទស្សនា

    20219637

  • ថ្ងៃនេះ1691
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21161
  • ខែនេះ8971
  • ឆ្នាំនេះ992191
  • សរុប20219637