លោក ផេ​ន​សុផល ចុះ​ពិនិត្យ​គម្រោង​ស្ដារ​ប្រឡាយ ខេមរា ស្ថិតនៅ​ភូមិ ទំពូង ឃុំ​ល្វេ​

04-May-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ នៅ​ព្រឹក ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ ក្រុមការងារ សាលាស្រុក ដឹកនាំ​ដោយ លោក ផេ​ន​សុផល អភិបាលស្រុក កោះសូទិន លោក ហេង​ហ៊ុន ប្រធាន​ក្រុមប្រឹក្សា​ស្រុក បាន​ចុះ​ពិនិត្យ​គម្រោង​ស្ដារ​ប្រឡាយ ខេមរា ស្ថិតនៅ​ភូមិ ទំពូង ឃុំ​ល្វេ​ស្រុក កោះសូទិន​ខេត្ត កំពង់ចាម​។​
​ការចុះ​ត្រួតពិនិត្យ​នេះ​មាន​វត្តមាន​ចូលរួម​ពី​លោក លោក ស្រី ជា អភិបាលរង​ស្រុក ការិយាល័យ ជំនាញ សាលាស្រុក  សមាជិក​ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាឃុំ មេឃុំ មេភូមិ កងកម្លាំង​នគរបាល​ប៉ុស្តិ៍ រួម​និង​ប្រជាពលរដ្ឋ​តំណាង​អ្នកទទួលផល​ផងដែរ​។​​យោង​របាយការណ៍ របស់លោក សាយ ស្រ៊ាង មេឃុំល្វេ បាន​ឲ្យ​ដឹង​ដែរ​ថា​៖ ប្រឡាយ​ខេមរា​ត្រូវបាន​ស្តារឡើងវិញ​នឹង​រួច​ជា​ស្ថាពរ ប្រឡាយ​នេះ​មាន​បណ្តោយ​ប្រវែង​៨១០​ម៉ែត្រ ទទឹង​មាត់​លើ​៨​ម៉ែត្រ ជំរៅ​២​ម៉ែត្រ​ពី​ផ្ទៃដី​ចាស់ បាត​ក្រោម​២​ម៉ែត្រ និង​មាន​ផ្លូវ​អម​ប្រឡាយ​ទទឹង​ខ្នង​លើ​៦.៥​ម៉ែត្រ​។​ប្រឡាយ​នេះ ប្រជាពលរដ្ឋ​ទទួលផល​នឹង​ប្រើប្រាស​ចំនួន​បួន​ភូមិ​គឺ​ភូមិ​ទំពូង ភូមិ ព្រែក​គល់ ភូមិ​រកា​កោង និង ភូម​ដំណាក់​ស្វាយ ឃុំ​ល្វេ​ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

​លោក​មេឃុំ​ក៏បាន​លើកឡើង​បញ្ជាក់ ដែរ​ថា ៖ ប្រឡាយ​ខេមរា​បាន​ស្តារឡើងវិញ​ដោយ​លោក ការគាំទ្រ គម្រោង ពី​សំណាក់ អភិបាល​នៃ​គណ​អភិ​ល​ស្រុក​កោះសូទិន សហការ ជាមួយ ក្រុមប្រឹក្សាឃុំ មេឃុំ​ល្វេ នឹង​អនុវត្តន៍​ដោយ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តកំពង់ចាម និង​មានការ​ត្រួតពិនិត្យ​តាមដាន ពី​ក្រុមប្រឹក្សា ឃុំ មេភូមិ រួម​នឹង​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​ទំពូង  ។​

​ចំពោះ​ការស្ដារ​ប្រឡាយ​នេះ​តំណាង ប្រជាពលរដ្ឋ​ក្នុងភូមិ បាន​សម្ដែង​នូវ​ការ​ត្រេកអរ​និង​សប្បាយចិត្ត ព្រោះ​វា​ជា​ប្រឡាយ​មេ អាច​នាំ​ទឹក ប្រភពទឹក​សម្រាប់​ស្រោច​សព​លើ​ផ្ទៃដី​ស្រែចំការ ប្រមាណ ជាង​៥០០​ហិច​តា មានដូចជា ស្រូវ និង​បន្លែបង្កា​ផ្សេងៗ  នេះ​ជា​យុទ្ធសាស្ត្រ កិច្ចអភិវឌ្ឍន៍​នៅ​មូលដ្ឋាន តាម​នយោបាយ​ទឹក នៅ​មូលដ្ឋាន ភូមិ ឃុំ តាម​ប្រព័ន្ធ​វិមជ្ឈការ ឃុំ ស្របតាម​ផែនការ​ជាក់ស្ដែង និង​ចំ​ទិសដៅ​ពិតៗ តាម​អនុសាសន៍​ក៏ដូចជា​នយោបាយ​ដឹកនាំ​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន  ដែល​សម្ដេច​តែងតែ​គិតគូរ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ ដើម្បី​រួមចំណែក​ការកាត់បន្ថយ​ភាពក្រីក្រ​នៅ​មូលដ្ឋាន​៕

ចំនួនអ្នកទស្សនា

    20219657

  • ថ្ងៃនេះ1711
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21181
  • ខែនេះ8991
  • ឆ្នាំនេះ992211
  • សរុប20219657