​លោក កៅ សា​រ៉ាវុធ ចុះ​សួរ​សុខ​ទុក លោក គង់ ឫទ្ធា​វុ​ធ បុគ្គលិក​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ​ដែលមាន​ជម្ងឺ​

04-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ ៖​ នា​រសៀល​ថ្ងៃទី ០៤ ខែឧសភា ឆ្នាំ​២០១៦ លោក កៅ សា​រ៉ាវុធ នាយក​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ បាន​ដឹកនាំ ន​មន្ត្រី​ខណ្ឌ និង​បុគ្គល​ខណ្ឌ ចុះ​សួរ​សុខ​ទុក លោក គង់ ឫទ្ធា​វុ​ធ បុគ្គលិក​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ដែល​កំពុង​សំរាក​ធ្វើការ​វះកាត់​ព្យាបាល​ដៃ នៅ​ពេទ្យ​កាល់​ម៉ែត្រ​។  

​នាឱកាស​នោះ​លោក កៅ សា​រ៉ាវុធ នាយក​រដ្ឋបាល​ខណ្ឌ បាន​សម្ដែង​នូវ​ការអាណិតអាសូរ ចំពោះ លោក គង់ ឫទ្ធា​វុ​ធ បុគ្គលិក​រដ្ឋបាល​ខណ្ឌ​ជ្រោយចង្វារ ដែល​កំពុង​សំរាក​ធ្វើការ​វះកាត់​ព្យាបាល​ដៃ នៅ​ពេទ្យ​កាល់​ម៉ែត្រ និង​សូម​បន់ស្រន់​ឲ្យ​ឆាប់​ជា​សះ​ពី​ជម្ងឺ ជាង​នោះ​ទៅទៀត លោក​ក៏បាន​នាំយក​ថវិការ​ចំនួន ៥០០,០០០​រៀល និង​ទឹកដោះគោ ចំនួន ២​យួ ដែលជា​ទឹកចិត្ត​បន្តិចបន្តួច របស់ មន្ត្រី និង​បុគ្គលិក​ខណ្ឌ​ដែល​បាន​រួបរួម ប្រមូលគ្នា​៕

ចំនួនអ្នកទស្សនា

    20219467

  • ថ្ងៃនេះ1521
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20991
  • ខែនេះ8801
  • ឆ្នាំនេះ992021
  • សរុប20219467