លោក ឯក ឃុន​ដឿ​ន រៀបចំ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ស្តា​ប្រឡាយ និង​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ​

04-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ​នៅ រសៀល​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១៥ និង​០០​នាទី​នៅ​សាលាខណ្ឌ​ទួលគោក បានរៀបចំ​កិច្ចប្រជុំ​ស្តីពី​បញ្ហា​ស្តា​ប្រឡាយ និង​ការគ្រប់គ្រង​ស្ថិតិ​ប្រជាពលរដ្ឋ ក្រោម​អធិបតីភាព លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក ។
 

កិច្ចប្រជុំ មានការ​ចូលរួម​ពី​លោក ប្រធានការិយាល័យ សាលាខណ្ឌ ព្រមទាំង​មន្ត្រី​សាលា​ដែល​ពាក់ព័ន្ធ ចៅ សង្កាត់ ដែលមាន​ការពាក់ព័ន្ធ និង​ប្រធាន​សហគមន៍​ទូទាំង​ខណ្ឌដូនពេញ ផងដែរ ។ បន្ទាប់ពី​ស្ដាប់​របាយការណ៍​ដែល​បានលើកឡើង​ជុំវិញ ប្រព័ន្ធធារាសាស្ត្រ ដែលមាន និង​កំពុង​រង​នូវ​ការរាំងស្ងួត និង​តម្រូវ​ឲ្យ​មាន​ស្ដារឡើងវិញ នាឱកាស​នោះ​លោក ឯក ឃុន​ដឿ​ន អភិបាលខណ្ឌ​ទួលគោក បានស្នើ​ដល់​សង្កាត់​និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ត្រូវ​ចូលរួម​ត្រួតពិនិត្យ និង​គ្រប់គ្រង​ស្ថិតិ លើ​បញ្ហា​ប្រឡាយ រួម​នឹង​ស្ថិតិ​ប្រជាពលរដ្ឋ ត្រូវធ្វើ​បច្ចុប្បន្ន​ភាពជា​រៀងរាល់ថ្ងៃ ហើយ​ធ្វើ​របាយការណ៍​មក​សាលាខណ្ឌ ដើម្បី​ពិនិត្យ និង​អន្តរាគមន៍​ឬ​គ​៧​ស្វែងរក​ប្រភព​ជំនួយ​៕


ចំនួនអ្នកទស្សនា

    20219747

  • ថ្ងៃនេះ1801
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21271
  • ខែនេះ9081
  • ឆ្នាំនេះ992301
  • សរុប20219747