ភ្នំពេញ៖ នៅល្ងាច ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ ដឹកនាំដោយលោក កៀង លក្ស័ អភិបាលរងខណ្ឌ៧មករាបានចុះត្រួតពិនិត្យ និងណែនាំដល់ប្រជាពលរដ្ឋក្នុងការវេចខ្ចប់និងការទុកដាក់សំរាមនៅតាមបណ្តោយផ្លូវលេខ ៩៣ (មហាវិថីព្រះមុនីវង្ស) ក្នុងសង្កាត់អូរឫស្សីទី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
នាឱកាសនោះលោក កៀង លក្ស័ អភិបាលរងខណ្ឌ៧មករា បានធ្វើការណែនាំនិងបានដាក់បំរាមការទុកដាក់សំរាមមានដូចជា៖ ១ /របៀបទុកដាក់ សំអាត និងចាក់សំរាម
-ត្រូវទុកដាក់សំរាមនៅក្នុងធុង កញ្ឆេ ឬ ក្នុងថង់ប្លាស្ទិក
-ត្រូវចងមាត់ថង់សំរាមឲ្យជិត និងទុកដាក់ឲ្យបានត្រឹមត្រូវ
-ត្រូវសំអាតមុខផ្ទះ មុខទីតាំង កន្លែងទុកដាក់សំរាមនិងមាត់លូខាងមុខផ្ទះជាប្រចាំ
២ /កន្លែងចាក់សំរាម
-បើផ្ទះនៅតាមផ្លូវធំ សំរាមដែលវេចខ្ចប់ហើយ
ត្រូវដាក់នៅមុខផ្ទះរៀងខ្លួន។
- បើផ្ទះនៅតាមច្រកផ្លូវតូច ឬឌឿងហែម រថយន្តចូលមិនដល់ត្រូវដាក់សំរាមនៅមុខផ្ទះឬមុខជណ្តើរដើម្បីឲ្យ រទេះអូសសំរាមចូលទៅយក
៣ /ពេលវេលាចាក់សំរាម
-សំរាមអាចបញ្ចេញនិងចាក់បាននៅថ្ងៃដែល
បានកំណត់ពេលរថយន្តមកដឹកប៉ុណ្ណោះ
-សំរាមអាចបញ្ចេញឬចាក់បានតែក្នុងរយៈ
ពេលខ្លីគឺ១ម៉ោងមុនឡានសំរាមមកប្រមូល
៤ /ការហាមប្រាម
-មិនត្រូវចាក់សំរាមចោលផ្ទាល់ទៅលើដី
-មិនត្រូវបោះសំរាមចោលតាមដងផ្លូវ ទីសាធារណៈ និងក្រុងទីផ្សារឡើយ
-មិនត្រូវទុកសំរាមចោលឲ្យរាយប៉ាយ ហូរទឹកស្អុយកង្វក់នៅមុខផ្ទះឬជុំវិញលំនៅដ្ឋានឡើយ។
-មិនត្រូវយកសំរាមទៅចាក់នៅតំបន់អ្នកដ៏ទៃ
- មិនត្រូវចាក់សំរាមខុសថ្ងៃនិងពេលវេលាកំណត់។-ប្រសិនបើលោកអ្នក ខកខានមិនបានចាក់សំរាមតាមពេលម៉ោងដែលបានកំណត់ សូមរងចាំចាក់សំរាមនៅវេនលើកក្រោយទៀត៕