លោក កៀង ល័​ក្ស រៀបចំ​កិច្ចប្រជុំ​ការប្រកាស​សមាសភាព​ការបង្កើត​គណៈកម្មការ បង្ការ និង​បង្ក្រាប​ប្រឆាំង​បទល្មើស​គ្រឿងញៀន​

05-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ម៉ោង​១៤​និង ៣០​នាទី​រសៀល ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០១៦​ នៅ​សាលប្រជុំ​សាលាខណ្ឌ​៧​មករា បានរៀបចំ​កិច្ចប្រជុំ​ការប្រកាស​សមាសភាព​ការបង្កើត​គណៈកម្មការ បង្ការ និង​បង្ក្រាប​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ការបង្កើត​គណៈកម្មការ​ប​ច្នុ​ប្បន្ន​ភាព​ស្ថិតិ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​៧​មករា ក្រោម​អធិបតីភាព លោក កៀង ល័​ក្ស អភិបាលរងខណ្ឌ​៧ មករា ។​

​កិច្ចប្រជុំ មានការ​ចូលរួម​ពី​លោក​-​លោកស្រី​អធិការរង នាយក​រដ្ឋបាល​ស្តីទី នាយករង​រដ្ឋបាល លោក​-​លោកស្រី​ចៅសង្កាត់​ទាំង​៨ នាយ​-​នាយរង​ប៉ុ​ស្ត៍​នគរបាល​សង្កាត់​ទាំង​៨ និង មេភូមិ​ទាំង​៦៦​។ មានមតិ​ជម្រាបជូន​ក្នុង​កិច្ចប្រជុំ​នាពេលនោះ​លោក កៀង ល័​ក្ស អភិបាលរងខណ្ឌ​៧ មករា បាន​លើកឡើងថា​៖​ពិនិត្យឃើញ​សកម្មភាព​បទល្មើស​នាពេល​កន្លងមក​នេះ​វា​មាន​សភាព ដូចជា​ឈូឆរ​កើតឡើង​ស្ទើរតែ​គ្រប់​ទីកន្លែង ពិសេស​ករណី​គ្រឿងញៀន ដូចនេះ​ដើម្បី​ឲ្យ​មាន​កិច្ចសហការ រវាង​អាជ្ញាធរ សមត្ថកិច្ច ត្រូវបង្កើត​គណៈកម្មកា​រ​បង្ការ និង​បង្ក្រាប​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​ការបង្កើត​គណៈកម្មការ​ប​ច្នុ​ប្បន្ន​ភាព​ស្ថិតិ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ផឺ​ន​ការ​លទ្ធផល នៃ​បទល្មើស តាម​គោ​លនយោ​បាយ​ភូមិ​សង្កាត់​មាន​សុវត្ថិភាព លោក​អភិបាលរង​ក៏បាន​ស្នើ​ដល់​ភាគី​ដែល​ពាក់ព័ន្ធ​ត្រូវ​ចូលរួម សហការគ្នា​ឲ្យ​មាន​ប្រសិទ្ធភាព​កុំ​ឲ​ក​យ​រីកដុះដាល​កាន់តែ​ធ្ងន់ធ្ងរ លើ​ករណី​គ្រឿងញៀន​ដែល​បំផ្លាញ​សង្គមជាតិ​និង​ប្រជាពលរដ្ឋ​ពិសេស​យុវវ័យ ៕

ចំនួនអ្នកទស្សនា

    20219887

  • ថ្ងៃនេះ1941
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21411
  • ខែនេះ9221
  • ឆ្នាំនេះ992441
  • សរុប20219887