លោក ម៉ន​នី បណ្ឌិត អញ្ជើញ​ជា អធិបតី​ក្នុង​កម្មវិធី បើក​បវេសនកាល នៅ​សាលា​ពុទ្ធិកបឋមសិក្សា សម្តេច ជា ស៊ីម​

05-May-2016 | ដោយ មែន កំសត់



​ព្រៃវែង​៖ នា​ព្រឹក​ថ្ងៃទី ០៥ ខែមេសា ២០១៦ លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កម្មវិធី បើក​បវេសនកាល នៅ​សាលា​ពុទ្ធិកបឋមសិក្សា សម្តេច ជា ស៊ីម ខ្នារ ស្ថិតនៅ​ក្នុ​ភូមិ​ខ្នារ ឃុំ​ព្រៃ​ទឹង ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង​។​

​នាឱកាស​នោះ​ព្រះ​តេជគុណ សីល​សំ​វរោ សាន់ ឡេ ព្រះ​វិន័យធរ​សង្ឃ​ស្រុក នាយក​សាលា​បាន មាន​សង្ឃដីកា​រៀបរាប់​អំពី ស្ថានភាព​ទូទៅ​របស់​សាលា​នាពេល​បច្ចុប្បន្ន និង ទស្សនវិស័យ​នាពេល​អនាគត​។​

​ក្នុងឱកាស​នៃ​ការបើក​បវេសនកាល​នេះ ដែល លោក ម៉ន​នី បណ្ឌិត​អភិបាលស្រុក បាន​ប្រគេន​ការ​ផ្តាំផ្ញើ​ដល់​សាម​ណៈ​សិស្ស​ដែល​សិក្សា​នៅ​សាលា​ពុទ្ធិកបឋមសិក្សា ទាំងអស់ មេត្តា​យកចិត្តទុកដាក់​ក្នុង​ក្រេប​យកចំណេះ​ដឹង ទាំងមុខ​វិជ្ជា​ខាង​ពុទ្ធចក្រ ទាំងមុខ​វិជ្ជា​ខាង​អាណាចក្រ ដើម្បី​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា របស់​យើងទាំងអស់គ្នានិង​បាន​សំណូមពរ​ដល់​ពុទ្ធ​បរិ​ស័​ទ្ទ​ចំណុះជើងវត្ត​ខ្នារ​ទាំងអស់ បន្ត​ក្នុងការ​ផ្គត់ផ្គង់​ចង្ហាន់ ដល់​ព្រះសង្ឃ​ដែល​គង់​សិក្សា​ឱ្យបាន​គ្រប់គ្រាន់៕

ប្រភព៖រដ្ឋបាលស្រុកស៊ីធរកណ្ដាល












ចំនួនអ្នកទស្សនា

    20219607

  • ថ្ងៃនេះ1661
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21131
  • ខែនេះ8941
  • ឆ្នាំនេះ992161
  • សរុប20219607