លោក ប៉ឹ​ល កុសល​បើក​កិច្ចប្រជុំ​ស្តីពីការ​ត្រួតពិនិត្យ​បញ្ជីសារពើភ័ណ្ឌ របស់​រដ្ឋបាល​ខណ្ឌ​

06-May-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី ០៥ ខែឧសភា ឆ្នាំ​២០១៦ រដ្ឋបាល​ខណ្ឌ​សែន​សុខ បាន​បើក​កិច្ចប្រជុំ​ស្តីពី​ប្រជុំ​ត្រួតពិនិត្យ​បញ្ជីសារពើភ័ណ្ឌ របស់​រដ្ឋបាល​ខណ្ឌ ក្រោម​អធិបតីភាព លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ​។​

 កិច្ចប្រជុំ​មានការ​ចូលរួម​ពី​លោក​-​លោកស្រី ប្រធានការិយាល័យ​ជំនាញ ចំណុះ​ជុំវិញ​ខណ្ឌ និង​លោក​ចៅសង្កាត់​ទាំង ០៤ ផងដែរ ។​នាឱកាស​នោះ​លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ​បានលើកឡើង​ផងដែរ​ថា​៖​ដើម្បី​គ្រប់គ្រង​ឲ្យ​បាន​នូវ​ស្ថិតិ​បញ្ជីសារពើភ័ណ្ឌ ទ្រព្យ​ស​ម្បិ​ត្តិ​សាធារណៈ របស់​អង្គភាព នៃ​រដ្ឋបាល​នីមួយៗ ស្នើ​មន្ត្រី​ដែល​ពាក់ព័ន្ធ ចូលរួម​ថែរក្សា​និង​ស្រង់​នូវ​ស្ថិតិ នេះ​ឲ្យ​បាន​ច្បាស់ ហើយ​ធ្វើការ​ចុះបញ្ជី​ឲ្យ​បាន​ច្បាស់​ក្នុងករណី​បាត់បង់​ត្រូវ​បញ្ជាក់​អំពី​មូលហេតុ និង​ភស្តុតាង ហើយ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​៕
​ប្រភព​៖​សាលាខណ្ឌ​សែន​សុខ​

ចំនួនអ្នកទស្សនា

    20219857

  • ថ្ងៃនេះ1911
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21381
  • ខែនេះ9191
  • ឆ្នាំនេះ992411
  • សរុប20219857