ភ្នំពេញ៖ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១១និង៣០រដ្ឋបាលខណ្ឌសែនសុខដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងអធិការនគរបាលខណ្ឌសែនសុខ ចុះដកហូតទូរហ្គេមបាញ់ត្រី សរុបចំនួន ១ ទូធំ ស្ថិតនៅផ្លូវ ៥៩៨ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនចំនួន ១១ នាក់ ក្នុងនោះស្រី ០៣ នាក់ ៕