ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក នៅសាលាសង្កាត់មនោរម្យ បានរៀបចំប្រជុំប្រចាំខែឧសភា ឆ្នាំ២០១៦ របស់គណៈកម្មាធិការកិច្ចការីនារី និងកុមារ ក្រោមអធិបតីភាព លោក ចិក សារឿន ចៅសង្កាត់ និងជាប្រធានអង្គប្រជុំ ។
កិច្ចប្រជុំនេះព្រមទាំងមានការចូលរួមពី ប្រធាន អនុប្រធានគណៈកម្មាធិការ(គកនក )និងមានចូលរួមពីលោកសមាជិក សមាជិកាគណកម្មាធិការ និងបណ្ដាអង្គការនានា-លោក ស៊ុន សុខា តំណាងអង្គការទស្សនពិភពលោក -កញ្ញា ហេង សូរ្យរស្មី តំណាងអង្គការទស្សនពិភព លោកមេភូមិ ប្រធានមណ្ឌលសុខភាព សរុបវត្តមានចូលរួមចំនួន ៣០នាក់ ស្រី ១៦នាក់។
អង្គប្រជុំ ដំណើរការតាមរបៀបវារ៖១-ពិនិត្យរបាយការណ៍កន្លងមក/២-របាយការណ៏ និងពិភាក្សាអំពីផ្នែកសេវាសុខភាព/៣-របាយការណ៏ និងពិភាក្សាអំពីផ្នែកអប់រំ/៤-របាយការណ៏ និងពិភាក្សាអំពីការចុះសំបុត្រកំណើត/៥-របាយការណ៏ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ/៦-របាយការណ៏ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់-ករណីចោរកម្ម គ្រោះថ្នាក់ចរាចរ សកម្មភាពក្រុងក្មេងទំនើងល្បែងស៊ីសង អំពើហឹង្សា ការឆបោក ។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក មានមតិណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះលោក ចិក សារឿន ចៅសង្កាត់ និងជាប្រធានអង្គប្រជុំ បានជម្រុញដល់មាជិកសមាជិកានៃគកសកខណ្ឌនិងគកនក សង្កាត់ត្រូវសហការជាមួយណ្ដាអង្គភាពដែលពាក់ព័ន្ធត្រូវបន្ត ការយកចិត្តលើការផ្ដល់ព័ត៌មានលើការងារយេនឌ័រចុលរួមប្រជុំ ផ្សព្វផ្សាយ លើសុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យផ្ទៃពោះសុខភាពមាតាទារកការជួញដូរស្ត្រីកុមារការចុះ អត្រានុកូលដ្ឋានកំណើតនិងវិស័យ អប់រំ ក្នុងសង្គម ។
បន្ទាប់មក លោក ប្រធានគណៈកម្មាធិការសង្កាត់ បានស្នើដល់ ក កនកសង្កាត់ត្រូវរៀបចំផែនការប្រជុំឲ្យបានទៀងទាត់ និងប្រើប្រាសើថវិកាតាមប្រកាសក្រសួង កិច្ចការនារីក្រសួងហិរញ្ញវត្ថុថ្នាក់ជាតិគជអបតាមគណនេយ្យភាពរបស់ រតនាគារ និងមានការឯកភាពពីក្រុមប្រឹក្សាសង្គាត់៕