ឆេះ​ឡឥដ្ឋ​នៅ​សង្កាត់​ស្វាយប៉ាក​ផ្អើល​ទាំងយប់​

06-May-2016 | ដោយ មែន កំសត់


​រាជធានី​ភ្នំពេញ ៖ សង្ស័យ​មាន​អ្នក​លួច​ដុត ឬក៏​បណ្តាលមកពី​មូលហេតុ​អី្វ សិប្បកម្ម​ឡឥដ្ឋ​ត្រូវបាន​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​អស់​ចំនួន​៣​រោង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២​និង​១៥​នាទី​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​៦ ឧសភា ២០១៦ តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិតក្នុង​ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌ​ឬ​ស្សី​កែវ ។​

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ម្ចាស់​ឡឥដ្ឋ​ឈ្មោះ ហេង ឈៀង ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ពេល​កើតហេតុ​មិនបាន​ស្នាក់​នៅក្នុង​ឡឥដ្ឋ​ទេ ។ រោង​ឈើ​ប្រក់​ស័ង្កសី​ចំនួន​បី​ខ្នង​នៅក្បែរ​គ្នា​មាន​ទំហំ​៣០​ម៉ែត្រ​គុណ ៤០​ម៉ែត្រ ត្រូវបាន​ឆាបឆេះ​អស់ទាំង​ស្រុង ។​
​កម្មករ​ដែល​ស្នាក់នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ គេ​បានឃើញ​អណ្ដាតភ្លើង​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ក្នុង​ឡឥដ្ឋ ខណៈនោះ​គេ​ក៏​នាំគ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ និង​ទុយោ​ទឹក​មក​បាញ់​ទឹក តែ​មិនអាច​ទប់ស្កាត់​បានទេ ទើប​ទាក់ទង​ទៅ​សមត្ថកិច្ច​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ​៦​គ្រឿង​បានមក​ដល់ ក៏​បាញ់​ទឹក​ពន្លត់​រលត់​អស់​ទៅវិញ ។​

​ជុំវិញ​ករណី​ខាងលើនេះ សមត្ថកិច្ច​មិនទាន់​សន្និដ្ឋានថា បណ្តាលមកពី​មូលហេតុ​អ្វី​នៅឡើយ​ទេ គ្រាន់តែ​សមត្ថកិច្ច​បាន​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ការពារ និង​ទប់ស្កាត់​អគ្គិភ័យ​កើតឡើង​ដោយ​ជាយថាហេតុ​ផង ព្រោះនេះ​ជា​រដូវក្ដៅ​ងាយ​នឹងរង​គ្រោះ​ឆេះ​ផ្ទះ​ណាស់​។​
​អគ្គិភ័យ​ខាងលើនេះ ឆេះ​រោង​ឡឥដ្ឋ​អស់​ចំនួន​៣ តែ​មិន​បណ្តាល​ឲ្យ​មាន​អ្នករងរបួស​ទេ ប្រភព​ក្រៅផ្លូវការ​សង្ស័យថា មាន​អ្នក​លួច​ដុត ៕

ចំនួនអ្នកទស្សនា

    20220347

  • ថ្ងៃនេះ2401
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21871
  • ខែនេះ9681
  • ឆ្នាំនេះ992901
  • សរុប20220347