ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៦ លោក ថេង សុថុល អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានដឹកនាំកម្លាំងសណ្តាប់ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវ ១៩២៨ (ផ្លូវឧកញ៉ា ម៉ុង ឬទ្ធី) ដែលប្រជាពលរដ្ឋបានដាក់លក់ដូរលើចំណីផ្លូវសាធារណៈ បង្កអោយខូចសណ្តាប់ធ្នាប់គ្មានរបៀបរៀបរយ បណ្តាលអោយមានកកស្ទះចរាចរណ៍៕