ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០១៦ ម៉ោង៨ និង៣០នាទីសង្កាត់ផ្សារដេប៉ូទី១ បានធ្វើវេទិកាសាធារណៈ (ស្តីពីភូមិសង្កាត់មានសុវត្ថិភាព)ប្រចាំខែឧសភា ក្រោមអធិបតីភាព លោកស្រីពៅ សាម៉ោច ចៅសង្កាត់រងទី១ជាប្រធានអង្គប្រជុំ ហើយវេទិកានេះមានការចូលរួមពី លោក លោក ស្រីជាសមាជិកក្រុមប្រឹក្សាសង្កាត់ នាយប៉ុស្តិ៍ លោកនាយរងប៉ុស្តិ៍ លោកតំណាងអោយកងរាជអាវុធខណ្ឌទួលគោក លោក/លោកស្រី មេភូមិ និងក្រុមការងារយុវជន រួមទាំងប្រជាពលរដ្ឋច្រើននាក់ផងដែរ។
ក្រោយពីតំណាងលោកស្រីពៅ សាម៉ោច ចៅសង្កាត់រងទី១ក្នុងនាមចៅសង្កាត់ ស្ដីទី បានផ្សព្វផ្សាយជូនប្រជាពលរដ្ឋពីបញ្ហា ៩ ចំណុច ជាពិសេសការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ការងារសន្តិសុខសណ្ដាប់ធ្នាប់ ច្បាប់ចរាចរណ៍ រួចមក ហើយនៅក្នុងឱកាសនោះប្រជាពលរដ្ឋក៏បានចោទសួរនិងបានលើកឡើង ព្រមទាំងសាកសួរអំពីបញ្ហាផ្សេងៗជុំវិញការងាររដ្ឋបាលរវាងសង្កាត់ និងការដោះស្រាយនូវភាពអសកម្មរបស់អាជ្ញាធរ ភូមិ សង្កាត់ ការបម្រើសេវាសាធារណៈព្រមទាំងបទល្មើសពិសេសល្បែងស៊ីសង។
ឆ្លើយតបទៅកាន់អង្គវេទិកានាយប៉ុស្តិ៍ បានលើកឡើងនិងបកស្រាយតៅតាមចំណុចដែលបងប្អូន ចោទសួរ លោកក៏បានបញ្ជាក់ថា៖សមត្ថកិច្ចនិង អាជ្ញាធរ ត្រូវបង្ការយកចិត្តទុកដាក់ ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ រាល់ភាពអសកម្មត្រូវបោះបង់និងកែតម្រូវ ដើម្បីចូលរួមកិច្ចអភិវឌ្ឍន៍មូលដ្ឋាននិងកាត់បន្ថយភាពក្រីក្រលោកក៏សូមថ្លែងនូវការអរគុណ ចំពោះប្រជាពលរដ្ឋដែលបានលើកឡើងនូវបញ្ហានិងហ៊ាននិយាយត្រង់ ចំពោះចំណុចដែលមន្ត្រីដោះស្រាយមិនបាននឹងពាំនាំទៅថ្នាក់លើដើម្បីដោះស្រាយបន្ត៕