ភ្នំពេញ ៖ នៅថ្ងៃ ទី០៦ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ៨និង៣០នាទីព្រឹក លោក រស់ សុភ័ក្ត អភិបាលរងនៃគណ:អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារសណ្តាប់ធ្នាប់ខណ្ឌ ចុះរៀបចំសណ្តាប់ធ្នាប់ផ្លូវជាតិលេខ១ ពីចំណុចភ្លើងស្តុបស្ថានីយ៍តូតាល់ ស្ថិតក្នុងសង្កាត់ច្បារអំពៅ១ និងចំណុចបេនឡានក្រុមហ៊ុនផានភីមិច ស្ថិតក្នុងសង្កាត់និរោធ ដោយពួកគាត់បានដាក់លក់ទំនិញយ៉ាងអនាធិបតេយ្យនៅលើផ្លូវជាតិលេខ១នេះ ដែលបង្ករឲ្យមានការប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណ: ចរាចរណ៍ និងប៉ះពាល់ដល់ការស្ថាបនាផ្លូវជាតិលេខ១ នាពេលនោះក្រុមការងារបានឲ្យរុះរើចេញជាបន្ទាន់ ហើយក្រុមការងារក៏បានណែនាំកុំឲ្យមានបន្តដាក់លក់លើផ្លូវ និងលើចិញ្ចើមផ្លូវបន្តទៅទៀត៕