ភ្នំពេញ៖ នារសៀលថ្ងៃទី ០៦ខែឧសភា ឆ្នាំ ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅដឹកនាំដោយ លោក ជា ខេមា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន០៥គ្រួសារ រស់នៅក្នុងភូមិអង្គតាកូវ សង្កាត់គោករកា ខណ្ឌ ព្រែកព្នៅ រាជធានីភ្នំពេញ ។
នាឱកាសនោះលោក ជា ខេមា អនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌព្រែកព្នៅ បានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ មិនថាទីជិតទីឆ្ងាយ គ្រប់ច្រកល្ហក ពោល(ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។
អំណោយដែលបានចែកជូនគ្រួសារនីមួយៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១ក្នុងនោះមាន(មុង១ ភួយ១ ក្រមា១ សារុង១) និងថវិកាចំនួន២ម៉ឺនរៀលទៀតផង៕