​ឯកឧត្ដម អាន ជាលី អញ្ជើញ​ចូលរួម ពិធី​បុណ្យសព​យុវ និស្សិត ក្មេង​វត្ត​នៅ ស្រុក​បាធាយ​

07-May-2016 | ដោយ មែន កំសត់

 កំពង់ចាម​៖ នៅ​ល្ងាច​ថ្ងៃទី​០៥ ខែឧសភា ឆ្នាំ​២០១៦ ក្រុមការងារ​សមាគម​សិស្ស និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ដឹកនាំ​ដោយ ឯកឧត្ដម អាន ជាលី តំណាងអោយ ឯកឧត្ដម ហ៊ុន ម៉ានិត បាន​នាំយក​សំភារៈ ថវិកា​ដ៍​ថ្លៃថ្លា​របស់ សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ឧបត្ថម្ភ​ជូន គ្រួសារ​នៃ​សព​យុវ​និស្សិត ទួ​ច តូ នៅ​ភូមិ​ត្របែក ឃុំ​ជើងព្រៃ ស្រុក​បាធាយ ខេត្តកំពង់ចាម​។

​នាឱកាស​នោះ ឯកឧត្ដម អាន ជាលី ជាមួយ​ក្រុមការងារ សមាគម​សិស្ស និស្សិត​បញ្ញវន្ត​ក្មេង​វត្ត​ក្នុងនាម ឯកឧត្ដម ហ៊ុន ម៉ានិត បាន​ចូលរួម​រំលែក​ទុក្ខ  ក្រុមគ្រួសារ​នៃ​សព ព្រមទាំង សម្ដែង​នូវ​ក្ដី​អាណិតអាសូរ សោកស្តាយ ជា​ពន់ពេក ចំពោះ​ការបាត់បង់ យុវ​និស្សិត ទួ​ច តូ ដែល​ធ្លាប់តែ​រួមរស់​ស្នាក់អាស្រ័យ​ក្នុង​ទី​អារាម វត្ត​សារា​វ័ន​តេ​ជោ​ប្រាស្រ័យ​ជាមួយ​ព្រះសង្ឃ​ដើម្បី​បន្ត​ការ​សិ​ស្សា​រៀនសូត្រ​ខិតខំ​ប្រឹងប្រែង​ក្រេបជញ្ជក់ ការសិក្សា រៀនសូត្រ តស៊ូ​គ្រប់បែបយ៉ាង ជា​យុវ​និស្សិត​ដ៏​ល្អ​គម្រូ​នៅក្នុង​សង្គម ។​

​ឯកឧត្តម អាន ជាលី ក៏បាន​លើកឡើង​ផងដែរ​ថា​៖ ក្រោយពី​ទទួលបាន​ព័ត៌មាន​នៃ​ការស្លាប់​របស់ យុវ​និស្សិត ឈ្មោះ ទួ​ច តូ ឯកឧត្ដម ហ៊ុន ម៉ានិត បាន​ចាត់​ឲ្យ​ក្រុមការងារ សមាគម​សិស្ស និស្សិត​បញ្ញវន្ត​ក្មេង​វត្ត នាំយក​សំភារៈ ថវិកា ដ៍ ថ្លៃថ្លា​របស់ សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត មក​ប្រគល់ជូន ដល់​គ្រួសារ​សព ដើម្បី​សម្រួល​ដល់ ការដោះស្រាយ ប្រើប្រាស់​ចាត់ចែង ពិធីបុណ្យ​តាម ប្រពៃណី ។​

​គូសបញ្ជាក់​បន្ថែម​ផងដែរ​ថា​៖​ក្រៅពី​ការចូលរួម រំលែក​ទុក្ខ ប្រក​ម​ដោយ ភាតរភាព របស់​ក្រុមការងារ​សមាគម​សិស្ស និស្សិត​បញ្ញវន្ត​ក្មេង​វត្ត ដែល​ដឹកនាំ​ដោយ ឯកឧត្ដម អាន ជាលី  នោះ​ក៏បាន​នាំមក​នូវ សំភារៈ ថវិកា​មួយចំនួន​រួមមាន​៖ ថវិកា ១​លាន​រៀល អង្ករ ចំនួន ១០០ គីឡូក្រាម​ទៀតផង​ដែរ ។



ចំនួនអ្នកទស្សនា

    20219617

  • ថ្ងៃនេះ1671
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21141
  • ខែនេះ8951
  • ឆ្នាំនេះ992171
  • សរុប20219617