លោក ទៀវ សំអឿន បើក វេទិកាសាធារណៈ​ស្តីពី ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​

07-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖ នៅ​រសៀល​ថ្ងៃទី​០៦ ខែឧសភា ឆ្នាំ​២០១៦ លោក ទៀវ សំអឿន អភិបាលរងខណ្ឌ​សែន​សុខ តំណាង​លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ បាន​ចូលរួម​វេទិកាសាធារណៈ​ស្តីពី ការផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព ស្ថិតនៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។​
 
 វេទិកា​នេះ​មានការ​ចូលរួម​ពី លោក លោក ស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​សង្កាត់ នាយប៉ុស្តិ៍ លោក​នាយរង​ប៉ុស្តិ៍ លោក​តំណាងអោយ​កង​រាជ​អាវុធ​ខណ្ឌ លោក​/​លោកស្រី មេភូមិ និង​ក្រុមការងារ​យុវជន រួមទាំង​ប្រជាពលរដ្ឋ​ច្រើន​នាក់​ផងដែរ​។

​ក្រោយពី​តំណាង ចៅសង្កាត់​ភ្នំពេញ​ថ្មី បាន​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​ពី​បញ្ហា ៩ ចំណុច ជាពិសេស​ការធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់  ច្បាប់​ចរាចរណ៍ រួចមក ហើយ​នៅក្នុង​ឱកាស​នោះ​ប្រជាពលរដ្ឋ​ក៏បាន​ចោទសួរ​និង​បានលើកឡើង  ព្រមទាំង​សាកសួរ​អំពី​បញ្ហា​ផ្សេងៗ​ជុំវិញ​ការងាររដ្ឋបាល​រវាង​សង្កាត់ និង​ការដោះស្រាយ​នូវ​ភាព​អសកម្ម​របស់​អាជ្ញាធរ ភូមិ សង្កាត់ ការបម្រើ​សេវាសាធារណៈ​ព្រមទាំង​បទល្មើស​ពិសេស​ល្បែងស៊ីសង​។​

 ឆ្លើយតប​ទៅកាន់​អង្គ​វេទិកា លោក ទៀវ សំអឿន អភិបាលរងខណ្ឌ​សែន​សុខ បានលើកឡើង​និង​បកស្រាយ​តៅ​តាម​ចំណុច​ដែល​បងប្អូន ចោទសួរ លោក​ក៏បាន​បញ្ជាក់ថា​៖​សមត្ថកិច្ច​និង  អាជ្ញាធរ ត្រូវ​បង្ការ​យកចិត្តទុកដាក់ ការងារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ការបម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ​ប្រសើរ រាល់​ភាព​អសកម្ម​ត្រូវ​បោះបង់​និង​កែតម្រូវ ដើម្បី​ចូលរួម​កិច្ចអភិវឌ្ឍន៍​មូលដ្ឋាន​និង​កាត់បន្ថយ​ភាពក្រីក្រ​លោក​ក៏ សូម​ថ្លែង​នូវ​ការ​អរគុណ ចំពោះ​ប្រជាពលរដ្ឋ​ដែល​បានលើកឡើង​នូវ​បញ្ហា​និង​ហ៊ាន​និយាយ​ត្រង់ ចំពោះ​ចំណុច​ដែល​មន្ត្រី​ដោះស្រាយ​មិនបាន​នឹង​ពាំ​នាំទៅ​ថ្នាក់លើ​ដើម្បី ដោះស្រាយ​បន្ត​៕


ចំនួនអ្នកទស្សនា

    20219777

  • ថ្ងៃនេះ1831
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21301
  • ខែនេះ9111
  • ឆ្នាំនេះ992331
  • សរុប20219777