ភ្នំពេញ៖ នៅរសៀលថ្ងៃទី ៦ខែឧសភា ឆ្នាំ២០១៦ គណៈកម្មាធិការកិច្ចការនារីនិងកុមារសង្កាត់ អូរឬស្សីទី៤បានរៀបចំប្រជុំប្រចាំខែក្រោមអធិបតីភាពលោក អៀង សុខឃីម ប្រធានគណៈកម្មាធិការកិច្ចការនារីនិង កុមារសង្កាត់ ជាប្រធានអង្គប្រជុំ។
កិច្ចប្រជុំនេះដែរក៏មានលោកស្រីយឹម ថាវី សមាជិកក្រុមប្រឹក្សាខណ្ឌ ទទួលបន្ទុកកិច្ចការនារីនិងកុមារខណ្ឌ៧មករា.ចៅសង្កាត់រងទី២ មេភូមិ ប្រធានមណ្ឌលសុខភាព នាយប៉ុស្តិ៍ នាយកនាយករងសាលាបឋមសិក្សា អនុវិទ្យាល័យ សមាជិកចូលរួមសរុប២៦នាក់ស្រី១៦នាក់។
អង្គប្រជុំ ដំណើរការតាមរបៀបវារ៖១-ពិនិត្យរបាយការណ៍កន្លងមក/២-របាយការណ៏ និងពិភាក្សាអំពីផ្នែកសេវាសុខភាព/៣-របាយការណ៏ និងពិភាក្សាអំពីផ្នែកអប់រំ/៤-របាយការណ៏ និងពិភាក្សាអំពីការចុះសំបុត្រកំណើត/៥-របាយការណ៏ និងពិភាក្សាអំពីបញ្ហាចម្បងៗពាក់ព័ន្ធនារី និងកុមារ/៦-របាយការណ៏ និងពិភាក្សាអំពីបញ្ហាសន្ដិសុខ និងសណ្ដាប់ធ្នាប់-ករណីចោរកម្ម គ្រោះថ្នាក់ចរាចរ សកម្មភាពក្រុងក្មេងទំនើងល្បែងស៊ីសង អំពើហឹង្សា ការឆបោក ។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូនតាមរបៀបវារៈដែលបានគ្រោងទុក មានមតិណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះលោក អៀង សុខឃីម ចៅសង្កាត់ និងជាប្រធានអង្គប្រជុំ បានជម្រុញដល់មាជិកសមាជិកានៃគកសកខណ្ឌនិងគកនក សង្កាត់ត្រូវសហការជាមួយណ្ដាអង្គភាពដែលពាក់ព័ន្ធត្រូវបន្ត ការយកចិត្តលើការផ្ដល់ព័ត៌មានលើការងារយេនឌ័រចុលរួមប្រជុំ ផ្សព្វផ្សាយ លើសុខភាព អនាម័យ កិច្ចការពារ ចំណាកស្រុក ខុសច្បាប់ ការពិនិត្យផ្ទៃពោះសុខភាពមាតាទារកការជួញដូរស្ត្រីកុមារការចុះ អត្រានុកូលដ្ឋានកំណើតនិងវិស័យ អប់រំ ក្នុងសង្គម ។
បន្ទាប់មក លោក ប្រធានគណៈកម្មាធិការសង្កាត់ បានស្នើដល់ ក កនកសង្កាត់ត្រូវរៀបចំផែនការប្រជុំឲ្យបានទៀងទាត់ និងប្រើប្រាសើថវិកាតាមប្រកាសក្រសួង កិច្ចការនារីក្រសួងហិរញ្ញវត្ថុថ្នាក់ជាតិគជអបតាមគណនេយ្យភាពរបស់ រតនាគារ និងមានការឯកភាពពីក្រុមប្រឹក្សាសង្គាត់៕