ប្រជាពលរដ្ឋ​ស្នើ​ឲ្យ អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ចុះទៅ​ដោះស្រាយ​បញ្ហា​ទឹក​លិច​ផ្លូវ​មួយ​ខ្សែ នៅ​ខាង​ជើងវត្ត​កំសាន្ត

07-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ ជាពិសេស​សិស្សសាលា​តូចៗ សូម​ទទូច និង​ស្នើសុំ​ទៅ​អភិបាលខណ្ឌ​ច្បារអំពៅ និង​លោក​ចៅសង្កាត់​មេត្តា ចុះទៅ​ជួយ​អន្តរាគមន៍ និង​ដោះស្រាយ​បញ្ហា​ទឹក​លិច​ផ្លូវលំ​មួយ​ខ្សែ ស្ថិតនៅ​ខាងជើង​វត្ត​កំសាន្ត ក្នុងភូមិ​ព្រះ​ពន្លា សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។​

​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ បានធ្វើ​ឡើង ក្រោយ​ពេលដែល​បញ្ហា​ផ្លូវលំ​១​ខ្សែ​នេះ ត្រូវបាន​ដក់​ទឹកស្អុយ​រៀងរាល់ថ្ងៃ ហើយ​មិនទាន់​ឃើញ​អាជ្ញាធរ​មូលដ្ឋាន ក៏ដូចជា មន្ត្រី​ជំនាញ​ចុះមក​មើល​នោះទេ​។ បញ្ហា​ដុះ​ស្លែ​មួយ​នេះ បានធ្វើ​ឲ្យ​កូនសិស្ស​សាលាបឋមសិក្សា​វត្ត​កំសាន្ត ពិបាកធ្វើ​ដំណើរ​ទៅ​រៀន ត្រូវ​បង្ខំចិត្ត​លុយ​ទឹកស្អុយ​នេះ​តែម្តង​។​

​សម្រាប់​បញ្ហា​នេះ ត្រូវ​ប្រជាពលរដ្ឋ​លើកឡើងថា អាច​បណ្តាលមកពី​ការ​ស្ទះលូ​មកពី​សំរាម និង​កាស​សំណល់​ផ្សេងៗ ដែល​ត្រូវបាន​បោះចោល ហើយ​ហូរ​ចាល់​ទឹកតែ​ម្តង​។ ប្រជាពលរដ្ឋ​បាន​លើកឡើងថា បើ​អាជ្ញាធរ​មិនទាន់បាន​ដោះស្រាយ​ទាន់ពេលវេលា​ទេ នោះ​នឹងធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង និង​ការធ្វើដំណើរ​ទៀត សោត​កាន់តែ​ជួប​ការលំបាក​ខ្លាំង​ឡើងៗ​៕

ចំនួនអ្នកទស្សនា

    20219917

  • ថ្ងៃនេះ1971
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21441
  • ខែនេះ9251
  • ឆ្នាំនេះ992471
  • សរុប20219917