ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ០៦ខែឧសភាឆ្នាំ២០១៦ អនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោកស្រី អ៊ួង សុផល្លា ឃ្លាំង ហួត ប្រធានកិត្តិយអនុសាខាសមាគមនារីខណ្ឌ និងជាភរិយា លោក ឃ្លាំង ហួត ប្រធានគណបក្សប្រជាជន និងជាអភិបាលខណ្ឌ លោកស្រី កែវ ច័ន្ទស៊ុនណារី ប្រធានអនុសាខាសមាគមនារី និងជាអភិបាលរងខណ្ឌ បានដឹកនាំក្រុមការងារនារីខណ្ឌ និងសង្កាត់កោះដាច់ ចុះសួរសុខទុក្ខស្ត្រីកូនខ្ចី មនុស្សចាស់ជរាគ្មានទីពឹង និងក្រីក្រ បានចំនួន ៥គ្រួសារ។
នាឱកាសនោះ លោកស្រី អ៊ួង សុផល្លា ឃ្លាំង ហួត ប្រធានកិត្តិយអនុសាខាសមាគមនារីខណ្ឌបានសំណេះសំណាលទៅកាន់បងប្អូនប្រកបដោយការយកចិត្ត ទុកដាក់និងស្និទ្ធស្នាលបំផុតលើសពីការសំណេះសំណាល លោកស្រីក៏បានចែកសំភារៈក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គ.ក្រ មី១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ត្រីខ ១០កំប៉ុង សារ៉ុង ១ ក្រមា១ ប្រេងឆា២ដប សាប៊ូ១គ.ក្រ និងថវិកា ១១៥០០០០រៀល ក្នុងនោះមានការឧបត្ថម្ភពី៖-លោក ឃ្លាំង ហួត និងលោកស្រី អ៊ួង សុផល្លា ឃ្លាំង ហួត ឧបត្ថម្ភអង្ករ ១៥០គ.ក្រ និងថវិកា១០ម៉ឺនរៀល ឧបត្ថម្ភដល់ស្ត្រីកូនខ្ចីឈ្មោះ ហឿន ស្រីកែវ កូនភ្លោះ២នាក់-លោកស្រី កែវ ច័ន្ទស៊ុនណារី ឧបត្ថម្ភសារ៉ុង៥ ក្រមា៥-លោកស្រី ទឹម សុខុន ឧបត្ថម្ភសាប៊ូlix៥គ.ក្រ និងថវិកា២៥០០០រៀល-លោកស្រី អឿន សុខចំរើន ឧបត្ថម្ភថវិកា ២៥០០០រៀល-លោកស្រី ណារ័ត្ន ឧបត្ថម្ភមី ៥កេស និងថវិកា១០ម៉ឺនរៀល ជួយដល់កុមារក្រីក្រ និងគួចដៃទារកទើបនឹងកើត -លោកស្រី ឌឹម កែវសម្ផស្ស ឧបត្ថម្ភត្រីខ ៥យួរ-លោកស្រី ស្វាយ សុជាតិ ឧបត្ថម្ភប្រេងឆា ៥ដប-លោកស្រី សួស សូលីដា ឧបត្ថម្ភថវិកា២៥០០០រៀល-លោក ឡុង វិរៈ ឧបត្ថម្ភទឹកត្រី ៥យួរ-លោកស្រី សុទ្ធ វណ្ណា ឧបត្ថម្ភទឹកស៊ីអ៊ី ៥យួរ -អនុសាខាសមាគមនារីខណ្ឌឧបត្ថម្ភថវិកា២៥ ម៉ឺនរៀល-លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ ឧបត្ថម្ភថវិកា១៥ម៉ឺនរៀល-លោកស្រី ង៉ែត នីម ឧបត្ថម្ភថវិកា១០ម៉ឺនរៀល៕