ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០១៦ អនុសាខាកាកបាទក្រហមខណ្ឌ៧មករាដឹកនាំដោយ លោកស្រី សក់ ចិន្តារីអភិបាលរងខណ្ឌ៧មករា និងមាន មន្ត្រីកាកបាទក្រហមខណ្ឌ -សង្កាត់ បានយកអំណោយកាកបាទក្រហមចែកជូនអនុប្រធានភូមិ៤ និងប្រធានក្រុមទី២៣ ក្នុងភូមិ៤ សង្កាត់អូរឫស្សីទី២ គាត់ទាំងពីរអ្នក កំពុងមានជំងឺ។
នាឱកាសនោះ លោកស្រី សក់ ចិន្តារី អភិបាលរងខណ្ឌ៧មករា បានសំណេះសំណាលទៅកាន់បងប្អូន ប្រកបដោយការយកចិត្ត ទុកដាក់និងស្និទ្ធស្នាលបំផុតលើសពីការសំណេះសំណាល លោកស្រីក៏បានចែកសំភារៈ ជូនអនុប្រធានភូមិ៤ និងប្រធានក្រុមទី២៣ ក្នុងភូមិ៤ សង្កាត់អូរឫស្សីទី២ គាត់ទាំងពីរអ្នក កំពុងមានជំងឺ-អំណោយរួមមាន ៖១- អង្ករចំនួន ២៥គ.ក្រ២-/ មីចំនួន ១កេស /៣- ត្រីខចំនួន ១យួរ/៤- ឃីត ១កញ្ចប់និង ថវិការបស់កាកបាទក្រហមខណ្ឌ -សង្កាត់មួយចំនួនដើម្បី យកទៅប្រើប្រាស់ព្យាបាលជម្ងឺទៀតផង៕