ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៦ លោក ម៉ៅ បូរ៉ាប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ លោកស្រី សួន ចាន់ ណារី អភិបារងខណ្ឌនិង លោក ទូច សាលីន អភិបាលរងខណ្ឌព្រែកព្នៅ ព្រមទាំងលោកលោកស្រីមន្ត្រីសាលាខណ្ឌ បាននាំយកអំណោយកាបាទក្រហមខណ្ឌព្រែកព្នៅដើម្បីសួរសុខទុក្ខដល់សមាគមនារីសង្កាត់ពញាពន់ចំនួន៧គ្រួសារក្នុងនោះ៥គ្រួសំរាលកូន២ គ្រួសារមានជំងឹនិងក្រីក្រអំណោយដែលទទួលក្នុង១គ្រួសារ។
នាឱកាសនោះ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ បានសំណេះសំណាលទៅកាន់បងប្អូន ប្រកបដោយការយកចិត្ត ទុកដាក់និងស្និទ្ធស្នាលបំផុតលើសពីការសំណេះសំណាល លោកស្រីក៏បានចែក នូវសំភារៈដល់គ្រួសារទាំង៧គ្រួសារ រួមមាន៖ អង្ក១បាវស្មើ៥០គ ក មី១កេស ទឹកត្រី៦ដប ឃីតមួយកញ្ចប់ ត្រី១ឡូនិងថវិកាចំនួន២០០០០រៀលផងដែរ៕