ព្រៃវែង ៖ នៅរសៀលថ្ងៃទី៧ ឧសភា ឆ្នាំ២០១៦ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ តំណាង ឯកឧត្តម ស សុខាតំណាងរាស្ត្រមណ្ឌលព្រៃវែងនិងជាប្រធានសសយកខេត្ត និងលោកជំទាវ ព្រមទាំងសហការីបាននាំយកនូវ អំណោយជាថវិកាចែកជូនដល់គ្រួសារដែលទទួលរងគ្រោះ ស្លាប់ដោយរន្ទះបាញ់ រងគ្រោះដោយខ្យល់កន្ត្រាក់ របើកដំបូលផ្ទះ និងជួយដល់ជនក្រីក្រចាស់ជរាចំនួន១២គ្រួសារ នៅក្នុង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។
ពិធីនោះដែរមានករចូលរួមពី លោក សេង គន្ធ ប្រធានក្រុមការងារចុះជួយយុវជន ស្រុកស៊ីធរកណ្តាល ព្រមទាំង ក្រុមការងារ យុវជនស្រុក លោក ម៉ននី បណ្ឌិត អភិបាលស្រុកស៊ីធរកណ្ដាល មន្ត្រីសាលាស្រុក តំណាងអាជ្ញាធរឃុំ ភូមិ សសយក រួមនឹងមន្ត្រីដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។
នាឱកាសនោះលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ តំណាង ឯកឧត្តម ស សុខាតំណាងរាស្ត្រមណ្ឌលព្រៃវែងនិងក្នុងនាមសសយកខេត្ត ព្រៃវែង បានមានមតិសំណេះសំនាល និងបានពាំនាំនូវការសាកសួរសុខទុក្ខពី ឯកឧត្តម សសុខាតំណាងរាស្ត្រ មណ្ដលព្រៃវែង ប្រធានសសយកខេត្ត ដែលឯកឧត្តមតែងតែគិតគូរនូវភាពលំបាកជូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាងនោះទៅទៀត ក្រុមការងារក៏បាន ប្រគល់នូវសំភារៈជាច្រើន ជូនដល់គ្រួសារដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់១-ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលខ្យល់កន្ត្រាក់ ១២ខ្នងផ្ទះ នៅភូមិកោងស្រែ ឃុំល្វេ ផ្តល់ថវិកា ១ខ្នងផ្ទះស្មើ២០ម៉ឺនរៀល សរុប ២.៤០០.០០០៛
២-បន្តចុះសួរសុខទុក្ខ ស្ត្រីឈ្មោះ ឈុន ពឿង នៅភូមិកោងស្រែ ឃុំល្វេ មានជំងឺប្រចាំកាយ ងាប់មួយជំហៀងខ្លួន ដោយសារកូនខ្ចីដើរដួល ហើយប្តីរត់ចោល បានឧបត្តម្ហថវិការ ២០០.០០០រ ។
៣-បន្តចុះសួរសុខទុក្ខលោកយាយ លោកតា និងគ្រួសារអ្នកស្លាប់ដោយ រន្ទះបាញ់ នៅឃុំរំលេច ឃុំព្រែកចង្កាន ឃុំអំពិលក្រៅ ចំនួន១១ គ្រួសារ ក្នុង១គ្រួសារទទួលបាន៖អង្ករ ២៥Kg មី១កេះ ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួ ត្រីខ ១យួរ ភួយ១ ក្រមា១ សារុង១ មុង១ នំស្រួយលីលី១កញ្ចប់ ថវិការ ១គ្រួសារ ៥០.០០០ រៀល អ្នកស្លាប់ដោយរន្ទះបាញ់ ២០០.០០០រៀល សរុប ៧០០.០០០រៀល ។
៤-ឧបត្តម្ហ នគរបាលនិងអាវុធហត្ថ ២០០.០០០រ
៥-ឧបត្ថម្ហ យុវជន២០០.០០០រ
៦-បានចែកនំស្រួយលីលី ឲ្យក្មេងៗ និងចាស់ ១២០នាក់ព្រមជាមួយគ្នានោះក៏បានជូនថវិកាដល់បងស្រីម្នាក់ដែលមានជំងឺនាពែលនោះផងដែរសរុបថវិកា ៤.០៥០.០០០រៀល និងសម្ភារ:មួយចំនួនទៀត ។
ក្នុងនាមប្រធាន ស.ស.យ.កនិងប្រជាពលរដ្ឋ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង សូមថ្លែងអំណរគុណចំពោះលោក ហែម ដារិទ្ធ និង លោក សេង គន្ធ ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋទាន់ពេលវេលា ៕