ភ្នំពេញ៖ នៅថ្ងៃទី៨ខែឧសភាឆ្នាំ២០១៦ លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានដឹកនាំមក្រុមការងារសង្កាត់ចុះទៅសួសុខទុក្ខលោកស្រី ប្រាំង សួជាជំនួយការភូមិព្រៃមូលដែលកំពុងមានជំងឺជាទម្ងន់។
នាឱកាសនោះ លោក សឿន សួរ ចៅសង្កាត់ក្រាំងធ្នង់ បាន មានមតិនិងសម្ដែងនូវការអាណិតអាសូរចំពោះលោកស្រី ប្រាំង សួជាជំនួយការភូមិព្រៃមូលដែលកំពុងមានជំងឺជាទម្ងន់ និងកំពុងខ្វះថវិកាសម្រាប់ព្យាបាលជម្ងឺ ទន្ទឹមនឹងការសាកសួសុខទុក្ខលោកចៅសង្កាត់និងក្រុមការងារក៏ ឧបត្ថម្ភ ជាទឹកប្រាក់ចំនួន២២០០០០រៀលទៀតផង៕