ភ្នំពេញ៖ នៅថ្ងៃទី ០៧ខែឧសភា ឆ្នាំ២០១៦ លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅ និង លោក អ៊ុំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌច្បារអំពៅ បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន ៤០គ្រួសារ នៅសហគមន៍អណ្តូង តាអៀង ស្ថិតក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។
នាឱកាសនោះ លោក អ៊ាង ស៊ីផាន អភិបាល នៃគណ:អភិបាលខណ្ឌច្បារអំពៅបានមានប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់សុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះដោយប្រការផ្សេងៗ មិនថាទីជិតទីឆ្ងាយ គ្រប់ច្រកល្ហក ពោល(ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា) ។
បន្ទាប់មកក្រុមការងារក៏បានចែកនូវសំភារៈ ដោយក្នុង ០១គ្រួសារៗ ទទួលបានគ្រឿងឧបភោគបរិភោគចំនួន ៧មុខ និងថវិកាចំនួន ៣០.០០០រៀលទៀតផង ៕