អភិបាល​រាជធានី ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​ចែកជូន​ប្រជាជន នៅ​សហគមន៍​អណ្តូង ១២៨​គ្រួសារ

09-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ ក្រុមការងារ​សាខា​កាកបាទក្រហមកម្ពុជា រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ ឯកឧត្តម ប៉ា សុជាតិ​វង្ស ប្រធាន​គណៈកម្មាធិការ សាខា និង​ភរិយា នៅ​ល្ងាច​ថ្ងៃទី​៨ ខែឧសភា ឆ្នាំ​២០១៦​នេះ​បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ចែកជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចំនួន ១២៨​គ្រួសារ រស់នៅ​សហគមន៍​ភូមិ​អណ្តូង ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ។​

​ក្នុងឱកាស​នោះ ឯកឧត្តម​ប្រធាន​គណៈកម្មាធិការ​សាខា បានលើកឡើង​ពី​ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់ ពី​សំណាក់​សម្ដេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​យើង​ជាទូទៅ ជាពិសេស​អ្នក​ដែល រងគ្រោះ និង​ងាយ​រងគ្រោះ​ដោយ​ប្រការ​ផ្សេងៗ ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណ​: ពណ៌​សម្បុរ អ្វី​ឡើយ គឺ កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង សម្រាប់​គ្រប់ៗ​គ្នា​។​

​លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា អំណោយ​មនុស្សធម៌​ដែល​បាន​ចែកជូន​គ្រួសារ​នីមួយៗ ទទួលបាន ៖ អង្ករ​២០​គីឡូក្រាម មី​១​កេស ត្រីខ​១​យួរ ទឹក​ស៊ី​អ៊ី​វ​១​យួរ ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​១​កេស ទឹកដោះគោ​៦​កំប៉ុង ស្ករស​១​គីឡូក្រាម អំបិល​១​គីឡូក្រាម ប្រេងឆា​១​ដប សម្ភារៈប្រើប្រាស់​ផ្ទះបាយ​៧​មុខ ឃី​ត​១​ក្នុងនោះ​មាន (​មុង​១ ភួយ​១ ក្រមា​១ សារុង​១) និង​ថវិកា​ចំនួន ៥​ម៉ឺន​រៀល​៕

ចំនួនអ្នកទស្សនា

    20219087

  • ថ្ងៃនេះ1141
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20611
  • ខែនេះ8421
  • ឆ្នាំនេះ991641
  • សរុប20219087