ភ្នំពេញ៖ នាថ្ងៃទី ០៨ ខែឧសភា ឆ្នាំ២០១៦ សាលាខណ្ឌមានជ័យ បានសហការ ជាមួយ អង្គការ ឆឺជី រៀបចំពិធីរំលឹកគុណ មាតាបិតា និង លោកគ្រូអ្នកគ្រូ និងពិធីស្រង់ព្រះ និងលាងជើង ឪពុកម្តាយ ហើយបានចែកអំណោយ លោកគ្រូអ្នកគ្រូ និងអាណាព្យាបាល ដែលជួបការលំបាក ចំនួន ៥០០នាក់ ។និងបានចែកនូវសម្ភារៈក្នុងម្នាក់ៗទទួលបាន អង្ករ ២៥គ.ក មី១កេស ទឹកដោះគោ ១កេស និងថ្នាំផ្តាសាយ ២បន្ទះ។
ដោយឡែក នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០១៦ នេះ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ តំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ រួមនិងអង្គការឆឺជី និង លោកនាយកវិទ្យាល័យហ៊ុនសែនចាក់អង្រែ បានអញ្ជើញចុះសួរសុខទុក្ខ អ្នកគ្រូ ០២នាក់ ម្នាក់សម្រាកព្យាបាលនៅមន្ទីរពេទ្យរូស្ស៊ី វះកាត់ដៃ និងម្នាក់ទៀត មានជំងឺ សម្រាកព្យាបាលនៅផ្ទះ។ ក្នុងនោះដែរ លោក ឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យ បានយកអំណោយ មួយចំនួនជូនអ្នកគ្រូទាំង២ មានដូចជាអង្ករ អង្ករ២៥គ.ក មី១កេស ទឹកដឹកដោះគោ ១កេស ថ្នាំពេទ្យ ផ្តាសាយ២បន្ទះ និងថវិកាបន្ថែម ៥០០ដុល្លារ ក្នុងម្នាក់ៗ ដែលជាថវិកា បានមកពីការរៃអង្គាស ពីសប្បុរសជន នានាក្នុងពិធីរំលឹកគុណ រួមជាមួយអង្គការឆឺជី ៕