ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានចុះមកដល់សិប្បកម្មស្លដែក ស្ថិតនៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ព្រមទាំងដោយមានការចូលរួមពីប្រធានការិយាល័យចំណុះ-ជំនាញ និងមន្ត្រីពាក់ព័ន្ធ បានធ្វើការណែនាំអោយធ្វើការផ្អាកអាជីវកម្មស្លដែកជាបណ្តោះអាសន្នតាមលិខិតលេខ ៤៧២ ដអ.អវិ ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០១៤ របស់សាលារាជធានីភ្នំពេញ និងសំណូមពររបស់ប្រជាពលរដ្ឋក្នុងវេទិកាសាធារណកាលពីថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៦ ។
នាឱកាសនោះលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខបានលើកឡើងដែរថា៖ ក្នុងករណីមិនអនុវត្តតាមការណែនាំចាប់ពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ ទេ សាលាខណ្ឌនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវរាល់ការខូចខាត ឬបាត់បង់សំភារៈឡើយ ៕