កំលាំង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើ​សត្វព្រៃ ជាច្រើន​ដែល​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​បាន​លុង​

10-May-2016 | ដោយ មែន កំសត់


​រតនគិរី​៖ សាច់​សត្វព្រៃ​ជាច្រើន​ដែល​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​បាន​លុង​និង​ក្នុងភូមិ​ជ​យ័​ជំនះ ជុំវិញ​បរិវេណ​ផ្សារ​ក្រុង​បាន​លុង​ត្រូវបាន​កំលាំង​ក្រុម​អន្តរាគមន៍​បង្ក្រាប​បទ​ល្មើ​សត្វព្រៃ​ច​ល​ត័​នៃ​រដ្ឋបាល​ព្រៃឈើ​សហការ​ជាមួយ​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស​និង​អង្ក​ការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​រួមទាំង​កំលាំង​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ផងដែរ​បាន​ចុះ​ឆែកឆេរ​ត្រួតពិនិត្យ​រុករក​ឃើញ​នៅវេលា​ម៉ោ​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៦​បាន​សាច់សត្វ​ពីរ​បី​ប្រភេទ​។

​ម​ន្រី្ត​ដែល​ចុះបង្ក្រាប​ផ្ទាល់​នោះបាន​ប្រាប់ថា​សាច់សត្វ​ដែល​បង្ក្រាបបាន​នោះ​រួមមាន​ដូចជា​សាច់​ជ្រូកព្រៃ​ស្រស់​ចនួន​២៥​គីឡូក្រាម​សាច់សត្វ​ឈ្លូស​ស្រស់​ចំនួន​៣១​គីឡូក្រាម​សាច់សត្វ​ត្រ​គួ​ត​ស្រស់​ចំនួន​៣.៨​គីឡូក្រាម​និង​សត្វ​អារ​ញី​គ្រៀម​មួយ​ក្បាល​ផងដែរ​។ ប៉ុន្តែ​ក្នុង​ហេតុការណ៍​ចុះ​បង្ក្រាបបាន​វត្ថុតាង​នោះ​ស្រាប់តែ​ខាង​កំលាំង​ដែល​បាន​ចុះទៅ​បង្ក្រាប​និង​បាន​ប្រាប់ថា​ចាប់​បានតែ​សាច់សត្វ​ទាំង​នោះទេ​មិនបាន​ឃាត់ខ្លួន​ម្ចាស់​សាច់សត្វ​ឡើយ​ដោយ​រក​មិនឃើញ​មាន​អ្នកទទួលខុសត្រូវ​។

​បន្ទាប់ពីនោះ​កំលាំង​ក៏បាន​យក​វត្ថុតាង​ទាំងនោះ​ទៅធ្វើ​កំណត់ហេតុ​ជំរាប​ថ្នាក់លើ​ឱ្យបាន​ដឹងផង​ដែរ​។ កា​ចុះ​ចុះបង្ក្រាប​បែបនេះ​មិនមែន​ទើប​និង​ចាប់​ផ្តើមធ្វើ​នោះទេ​គឺធ្វើឡើង​រាប់រយ​ដង​មកហើយ​ឯ​លទ្ធផល​វិញ​បានត្រឹមតែ​យក​សាច់សត្វ​បង្ក្រាបបាន​នោះ​ទៅ​បញ្ចេញ​សកម្មភាព​កាយវិការ​យក​រូបភាព​ថា​បាន​ដុត​កំទិចចោល​អស់ហើយ​។ និង​ហៅ​អាជីវករ​ជា​ម្ចាស់​សាច់សត្វ​នោម​ក​ធ្វើ​កំណត់ហេតុ​ផាកពិន័យ​តិចតួច​ណែនាំ​បញ្ឈប់​របរ​នោះ​តែ​ប៉ុន​ណ្ណោះ​។​
 ប៉ុន្តែ​អាជីវករ​ទាំងនោះ​មិន​រាងចាល​នោះទេ​មិន​ខុសពី​វែក​ចក​នោះឡើយ​ពោលគឺ​ក្រុមការងារ​ចេញពី​ខេត្ត​មិនទាន់​ផុត​ផង​ដាក់​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​លក់​ពាសពេញ​ផ្សារ​នោះ​ទៀតហើយ​ព្រម​អាជីវក​រទាំង​នោះបាន​ត្រូវរ៉ូវ​សមត្ថកិច្ច​នៅ​មូលដ្ឋាន​នោះ​អស់ហើយ​។

​ជាក់ស្តែង​ការចុះ​បង្ក្រាប​ថ្ងៃនេះ​ចាប់បាន​សាច់សត្វ​ព្រៃ​ឯ​មនុស្ស​ដាក់​មេ​ប្រូច​អស់​ប្រហែលជា​សមត្ថកិច្ច​មូលដ្ឋាន​ជា​អ្នក​ឱ្យដំណឹង​រត់​និង​យក​សាច់សត្វ​លាក់​អស់់​គឺ​នៅ​សេសសល់​តិចតួច​ម្យ៉ាង​អាជីវករ​លក់​សាច់សត្វ​ព្រៃ​នោះ​ភាគច្រើន​ជា​ប្រពន្ធ​មេៗ​ទាហាន​និង​ប៉ូលិស​ទៀតផង​។ ហើយក៏​នៅមាន​ហាង​ជាច្រើន​ទៀត​មាន​លក់​សុទ្ធសឹង​ម្ហូប​ជា​សាច់​សត្វព្រៃ​គ្រប់​ប្រភេទ​មិនដែល​ឃើញ​ក្រុមការងារ​ខាងលើ​និង​ចុះទៅ​បង្ក្រាប​នោះឡើយ​ប្រហែលជា​ក្រុម​នោះ​ក៏​នៅ​ខ្លាច​អំណាច​ម្ចាស់​ហាង​ទាំងអស់​នោះដែរ​ឬមួយ​ធ្លាប់​បានទទួល​លាភសក្ការៈ​ដែរ​បានជា​មិន​ព្រម​ចុះទៅ​បង្ក្រាប​យ៉ាងនេះ​៕

ចំនួនអ្នកទស្សនា

    20219927

  • ថ្ងៃនេះ1981
  • ម្សិលមិញ7271
  • សប្តាហ៍នេះ21451
  • ខែនេះ9261
  • ឆ្នាំនេះ992481
  • សរុប20219927