ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ខែឧសភា ឆ្នាំ២០១៦ អធិការរដ្ឋាននគរបាលខណ្ឌមានជ័យ បានប្រគល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អោយប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ទាំង០៤ ក្នុងខណ្ឌមានជ័យ និងសង្កាត់ដើម្បីយកទៅចែកជូន ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងតំរូវការប្រើប្រាស់ ចំនួន១៦៦៦សន្លឹក។
តាមរបាយការណ៍ លោកអធិការរងទទួលផែនស្ថិតិអត្តសញ្ញាណបណ្ណបានឲ្យដឹងដែរថា៖អត្តសញ្ញាណបណ្ណដែលត្រូវបែងចែករួមមាន៖១/-ប៉ុស្តិ៍ចាក់អង្រែក្រោម125សន្លឹក ២/-ប៉ុស្តិ៍ស្ទឹងមានជយ័ 584 សន្លឹក៣/-ប៉ុស្តិបឹងទំពុន 773 សន្លឹក ៤/-ប៉ុស្តិចាក់អង្រែលើ 184 សន្លឹក ហើយលោកក៏បានស្នើដល់លោកនាយប៉ុស្តិ៍និងលោកចៅសង្កាត់ក្រោយពីទទួលបានត្រូវរួសរាន់ធ្វើការបែងចែកតាមក្រុម ភូមិ ឲ្យបានដល់ដៃប្រជាពលរដ្ឋ និងធ្វើរបាយការណ៍បូកសរុបលទ្ធផលមកសាលាខណ្ឌ និងអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីមានមូលដ្ឋានបូកសរុបផ្ញើជូនថ្នាក់លើ៕