ព្រៃវែង៖ នៅព្រឹកថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០១៦ គណៈបញ្ជាការឯភាពស្រុក ស៊ីធរកណ្ដាល បានរៀបចំកិច្ចប្រជុំ ស្តីពីការពង្រឹងបញ្ហាសន្តិសុខ ក្តាប់សភាពការណ៍ និងការបង្ការទប់ស្កាត់បទល្មើសផ្សេងៗ ដែលអាចកើតមានឡើងក្នុងក្របខណ្ឌស្រុកស៊ីធរកណ្ដាល ក្រោមអធិបតីភាព លោក ម៉ននី បណ្ឌិត ប្រធានគណៈបញ្ជាការឯភាពនិងជាអភិបាលស្រុក។
កិច្ចប្រជុំនេះដែរក៏ មាន ការចូលរួមពីលោក-លោកស្រីអភិបាលរងស្រុក, លោកអធិការរងស្រុក, លោកមេបញ្ជាការ កងរាជ អាវុធហត្ថខណ្ឌ, លោកមេឃុំ ប្រធាន-អនុប្រធានការិយាល័ចំណុះសាលាស្រុក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំផងដែរ ។
មានមតិសំណេះសំណាលទៅកាន់កិច្ចប្រជុំនាឱកាសនោះដែរលោក ម៉ននី បណ្ឌិត ប្រធានគណ:បញ្ជាការឯកភាពស្រុក បានជម្រុញដល់សមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន ត្រូវយកចិត្តទុកដាក់លើការ ការពារ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ការបង្ក្រាបបទល្មើសគ្រប់ប្រភេទឲ្យបានទាន់ពេលវេលា មានផែនការមានការដាក់វេនប្រចាំការរវាង កងកម្លាំងប្រជាការពារ សង្កាត់ ភូមិ សហការជាមួយប៉ុស្តិ៍នគរបាល ក្រុមប្រឹក្សាឃុំដើម្បីបង្ការបង្ក្រាបនូវបាតុភាពដែលបង្កឡើងដោយ ក្រុម ក្មេងទំនើងនិងបទល្មើសផ្សេងៗ ក្រុមប្រមូលផ្ដុំ អាវខ្មៅរបស់ក្រុមបក្សឬសង្គមស៊ីវិល ទាមទារឲ្យដោះលែងសកម្មជនអង្គការ និងជនល្មើស និងព្រមទាំងបាតុភាពជាយថាហេតុដែលកើតមាន ផ្ដល់ព័ត៌មានតាមរយៈអាយកូម លើកិច្ចប្រតិបត្តិការជារៀងរាល់ថ្ងៃ ស្រាវជ្រាវស្វែងរកមុខសញ្ញាគ្រឿងញៀន បង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យខានតែបាន ហើយត្រូវរៀបចំក្រុមការងារ ចុះធ្វើការឆែកឆេរអាវុធ ជាតិផ្ទុះ ច្បាប់ចរាចរណ៍ផ្លូវគោក គ្រឿងស្រវឹង ដើម្បីពង្រឹង និងកាត់បន្ថយ អសន្តិសុខនៅមូលដ្ឋាន លោកអភិបាលក៏បានលើកឡើងបន្ថែមទៀតដែរថា៖ត្រូវចុះធ្វើ រដ្ឋបាលចំហរនៅគ្រប់ មូលដ្ឋានដើម្បីងាយស្រួលក្នុងការក្ដាប់មុខសញ្ញា និងគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋបានត្រឹមត្រូវ ចំពោះប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់ត្រូវស្រង់ស្ថិតិ ឲ្យបានច្បាស់ផ្ញើមកកាន់សាលាស្រុកដើម្បី ស្វែងរកសប្បុរសជនចូលរួមដោះស្រាយជុនពួកគាត់ឲ្យបានទាន់ពេលវេលា៕
ប្រភព៖រដ្ឋបាលសាលាស្រុកស៊ីធរកណ្ដាល