ព្រៃវែង៖ នារសៀល ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ គណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស៊ីធរកណ្ដាល ដឹកនាំដោយលោក ម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមស្រុក បានចុះសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារសព ដែលត្រូវរន្ទះបាញ់ស្លាប់ក្នុងឱកាសបុណ្យគំរប់ ៧ថ្ងៃ នៅក្នុងភូមិកោងស្រែ ឃុំល្វេ ស្រុកស៊ីធរកណ្ដាល ខេត្ តព្រៃវែង។
នាឱកាសនោះ លោកម៉ននី បណ្ឌិត ប្រធានអនុសាខាកាកបាទក្រហមស្រុក ព្រមទាំងសហការី បាន សម្ដែងនូវក្ដី សោកសៅ និងសូមឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធ សពសូមទៅកាន់បរមសុខគតិភព ទន្ទឹមនឹងនោះ ក្រុមការងារក៏បាននាំយកអំណោយមនុស្សធម៌កាកបាទក្រហម មានមីយើងចំនួន០២ កេស និងថវិកាចំនួន១០០,០០០រៀលប្រគល់ដល់គ្រួសារសពផងដែរ៕