ភ្នំពេញ៖ ដោយមានការដឹកនាំពីលោកអភិបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០១៦ វេលាម៉ោង១០និង០០ នាទីយប់ លោក ធឹម សំអាន អភិបាលរង បានដឹកនាំក្រុមការងាររបស់សាលាខណ្ឌទួលគោក ដែលត្រូវវេនយាមប្រចាំការនៅថ្ងៃនេះ រួមជាមួយនឹងកងកំលាំងចំរុះរបស់សាលារាជធានីភ្នំពេញ កងកំលាំងនគរបាលខណ្ឌទួលគោក ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាកុល នៅផ្លូវលេខ២៧១ (ទល់មុខវិទ្យាល័យជាស៊ីមសាមគ្គី) សង្កាត់បឹងសាឡាង ខណ្ឌទួលគោក៕