រាជធានីភ្នំពេញ ៖ មន្ត្រីសាលារាជធានីភ្នំពេញឱ្យដឹងថា សាលារាជធានីភ្នំពេញបានត្រៀមបេក្ខជន៤រូប សម្រាប់ជាអ្នកនាំពាក្យ ដើម្បីប្រជុំឆ្លងក្រុមប្រឹក្សានៅព្រឹកថ្ងៃទី១១ ឧសភា ២០១៦នេះ បន្ទាប់ពីលោកឡុង ឌីម៉ង់ ត្រូវបានផ្លាស់ប្តូរទៅជាឯកអគ្គរាជទូតនៅប្រទេសកូរ៉េ ។
បេក្ខជនដែលត្រៀមជម្រើស និងអនុម័តយកនោះមានចំនួន៤រូប គឺ១-លោក ឃួង ស្រេង អភិបាលរងរាជធានី ២-លោកមាន ចាន់យ៉ាដា នាយករដ្ឋបាល និង៣-លោកម៉េត មាសភក្តី និង៤-លោកជិន ប៊ុនធឿន ។
គួររំលឹកថា សាលារាជធានីភ្នំពេញ មានអ្នកនាំពាក្យចំនួន៣រូប គឺ១-លោកឃួង ស្រេង អភិបាលរងរាជធានី ២-លោកឡុង ឌីម៉ង់ និង៣-លោកឈាង ប៊ុនថា ។