លោក ម៉ន​នី បណ្ឌិត ដឹកនាំ​កម្លាំង​ធ្វើការ​បំផ្លាញ​ដំណាំ​ឈូក​ដែល​បាន​ដាំ​បំពាន​នៅលើ​ដី​បឹង​សារ​ធា​រណៈ​របស់​រដ្ឋ​

11-May-2016 | ដោយ មែន កំសត់


​ព្រៃវែង​៖​ នៅ​ព្រឹក​ថ្ងៃទី​១១ ​ខែឧសភា ​ឆ្នាំ​២០១៦ ​ដោយមាន​ការចង្អុលបង្ហាញ​ពី​ ឯកឧត្ដម ជា សុ​មេធី អភិបាល​នៃ​គណៈ​អភិបាល​ខេត្តព្រៃវែង​លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល ព្រមទាំង​មានការ​ចូលរួម​ពី​លោក អភិបាលរង អុក សំរុង បាន​ដឹកនាំ​កំលាំង​ទាំង​៣ មេឃុំ ក្រុមប្រឹក្សាឃុំ ប្រជាជន​ជាច្រើន​នាក់ បាន​សហការ​ជាមួយ​រដ្ឋបាល​ជលផល​ខណ្ឌ ខេត្តព្រៃវែង ធ្វើការ​បំផ្លាញ​ដំណាំ​ឈូក​ដែល​បាន​ដាំ​បំពាន​នៅលើ​ដី​បឹង​សារ​ធា​រណៈ​របស់​រដ្ឋ បើទោះបី​ជាមាន​កិច្ចសន្យា​ឈប់​ដាំ​ឈូក​ជាមួយ​រដ្ឋបាល​ស្រុក ពីរ រឺ បី​ដង​រួចមកហើយ ក៏​នៅតែ​បន្ត​ដាំ ដែល​ស្ថិតនៅ​ក្នុងភូមិ​កោង​ស្រែ ឃុំ​ល្វេ ស្រុក​ស៊ីធរ​កណ្តាល ។

​នាឱកាស​នោះ លោក ម៉ន​នី បណ្ឌិត អភិបាលស្រុក​ស៊ីធរ​កណ្ដាល បានលើកឡើង​ផងដែរ​ថា​កន្លងមករ​ដ្ឋ​បាល​ស្រុក បាន​ប្រជុំ​ធ្វើ​វេទិការ​សាធារណៈ​និង​បានប្រកាស​មិនអោយ​មានការ​ដាំ​ឈូក ថែទាំ ប្រើប្រាស់​ថ្នាំពុល បាញ់​ទៅលើ​ឈូក នៅក្នុង​ទឹក និង បានដាក់​ជំរោង​ឬ​ស្សី​ជាច្រើន​នៅក្នុង​ទឹក​បឹង (​ការពារ​មិន​សត្វ​គោ ក្របី​ចូល​ផឹកទឹក ព្រោះ​ខ្លាច​ខូច​ដំណាំ​ឈូក ) និង​ដែល​អាច​បង្កអោយមាន​គ្រោះថ្នាក់​ដល់​មនុស្ស សត្វ​ផងដែរ ។ ប៉ុន្តែ​អ្នក​ដាំ​ឈូក​មួយចំនួន​តូច​នៅតែ​បន្ត​ដាំ​ដោយ​រំលោភ​ទៅ​និង​ច្បាប់​ជលផល​ដែល​បណ្ដាលអោយ​ប៉ះពាល់​ដល់​ផលប្រយោជន៍​ប្រជាជន​ភាគច្រើន​នៅក្នុង​ឃុំ ៕












ចំនួនអ្នកទស្សនា

    20219177

  • ថ្ងៃនេះ1231
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20701
  • ខែនេះ8511
  • ឆ្នាំនេះ991731
  • សរុប20219177