កិច្ចប្រជុំ ស្ដីពី លទ្ធផល​នៃ​ការចុះវាស់វែង​ដី និង​ស្រង់​ស្ថិតិ​លម្អិត​ចំនួន​សំណង់

11-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ​២០១៦ វេលា ម៉ោង ៩​និង​០០​នាទី ដោយ​ទទួលបាន​ការអនុញ្ញាត​ពី លោក ជា ពិសី អភិបាល​នៃ​គណ​:​អភិបាល ខណ្ឌ​ឬ​ស្សី​កែវ នៅ​សាលាខណ្ឌ​បាន​បើក​កិច្ច ប្រជុំ​មួយ​ដើម្បី​ពី​លទ្ធផល​នៃ​ការចុះវាស់វែង​ដី និង​ស្រង់​ស្ថិតិ​លម្អិត​ចំនួន​សំណង់ ព្រមទាំង ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ជាក់ស្តែង​ក្នុង តំបន់​អភិវឌ្ឍន៍​ឬ​ស្សី​កែវ (​តំបន់​B) ស្ថិតនៅ ក្រុមទី​១៣​ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ ឬ​ស្សី​កែវ ក្រោម​អធិបតីភាព​លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ​។​
 កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក​ប្រធាន ការិយាល័យ​ភូមិបាល​ខណ្ឌ​, លោក​ប្រធាន​ក្រុមការងារ ទាំង​៣​ក្រុម និង​សមាជិក​គណៈកម្មាធិការ​សរុប​ចំនួន​៣៤​នាក់​ផងដែរ​។​

​យោងតាម​របាយការណ៍​របស់ លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ​ឬ​ស្សី​កែវ ជា​លទ្ធផល​លោក​ប្រធាន​អង្គ​ប្រជុំបាន សម្រេច​និង​បានដាក់​ផែនការ​ណែនាំ​ដូចខាងក្រោម​៖-​សូម​ឲ្យ​ក្រុម​និ​មួយ​ធ្វើ​របាយការណ៍​សង្ខេប​ពី បញ្ហា​ប្រឈម ឬ​ចំណុច​មិន​ប្រក្រតី​ដែល​កើត មាន​ក្នុងពេល​ចុះ​អនុវត្ត​កន្លងមក រួច​ភ្ជាប់​ជាមួយ នឹង​សលាក​ប័ត្រ​ព័ត៌មាន​ជូនទៅ​ការិយាល័យ​ភូមិបាល ខណ្ឌ ដើម្បី​ត្រួតពិនិត្យ​។​

-​ក្រុម​និ​មួយៗ​ត្រូវធ្វើ​ការផ្ទៀងផ្ទាត់​ពី​ស្ថិតិ​មាន ក្នុង​សលាក​ប័ត្រ​ព័ត៌មាន និង​តារាង​ដែល​បាន ចែកជូន​នេះ ថា​តើ​មាន​លក្ខណ​:​ត្រឹមត្រូវ​គ្រប់ គ្រាន់​ហើយ ឬ​នៅ​? ឬ​ខ្វះខាត​ចំណុច​ណាមួយ​សូម​បំពេញបន្ថែម លើ​តារាង​ដើម្បី​អ្នកធ្វើ​តារាង​បញ្ចូល​រួច ដាក់​ឆ្លង​ការប្រជុំ​ម្តងទៀត សម្រេច​រាយការណ៍​ជូន​សាលា​រាជធានី​ភ្នំពេញ​។​

-​ការិយាល័យ អន្តរ​វិស័យ​ខណ្ឌ​ត្រូវ​ត្រៀម​ធ្វើលិខិត អញ្ជើញ​ប្រជាពលរដ្ឋ និង​ប្រធាន​សហគមន៍ ទាំងពីរ ឲ្យ​មក​ធ្វើ​កិច្ចសន្យា​នៅ​សាលាខណ្ឌ ដោយ​សន្យា​មិន​ឲ្យ​កើតមាន​សំណង់ កើន បន្ថែ​ត​ទៀត លើសពី​ចំនួន​ដែល​ស្រង់​រួច​នេះ​៕

ចំនួនអ្នកទស្សនា

    20218957

  • ថ្ងៃនេះ1011
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20481
  • ខែនេះ8291
  • ឆ្នាំនេះ991511
  • សរុប20218957