ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៦ វេលា ម៉ោង ៩និង០០នាទី នៅសាលាខណ្ឌច្បារអំពៅ បានបើកកិច្ច ប្រជុំមួយដើម្បីពីលទ្ធផលនៃការចុះវាស់វែងដី និងស្រង់ស្ថិតិលម្អិតចំនួនសំណង់ ព្រមទាំង ប្រជាពលរដ្ឋដែលកំពុងរស់នៅជាក់ស្តែងក្នុងក្របខណ្ឌ ខណ្ឌច្បារអំពៅរាជធានី ភ្នំពេញ។
កិច្ចប្រជុំ នេះមានការចូលរួមពីលោកប្រធាន ការិយាល័យភូមិបាលខណ្ឌ, លោកប្រធានក្រុមការងារ ទាំង៣ក្រុម និងសមាជិកគណៈកម្មាធិការសរុបចំនួន៣៤នាក់ផងដែរ ស្ថិតក្រោមអធិបតីភាព លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ ច្បារអំពៅ ។
យោងតាមរបាយការណ៍របស់ លោកអភិបាលរងខណ្ឌច្បារអំពៅ ជាលទ្ធផលរួមលោក លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌ ច្បារអំពៅ ប្រធានអង្គប្រជុំបាន សម្រេចនិងបានដាក់ផែនការណែនាំដូចខាងក្រោម៖-សូមឲ្យក្រុមនិមួយធ្វើ របាយការណ៍សង្ខេបពី បញ្ហាប្រឈម ឬចំណុចមិនប្រក្រតីដែលកើត មានក្នុងពេលចុះអនុវត្តកន្លងមក រួចភ្ជាប់ជាមួយ នឹងសលាកប័ត្រព័ត៌មានជូនទៅការិយាល័យភូមិបាល ខណ្ឌ ដើម្បីត្រួតពិនិត្យ។
-ក្រុមនិមួយៗត្រូវធ្វើការផ្ទៀងផ្ទាត់ ពីស្ថិតិមាន ក្នុងសលាកប័ត្រព័ត៌មាន និងតារាងដែលបាន ចែកជូននេះ ថាតើមានលក្ខណ:ត្រឹមត្រូវគ្រប់ គ្រាន់ហើយ ឬនៅ? ឬខ្វះខាតចំណុចណាមួយសូមបំពេញបន្ថែម លើតារាងដើម្បីអ្នកធ្វើតារាងបញ្ចូលរួច ដាក់ឆ្លងការប្រជុំម្តងទៀត សម្រេចរាយការណ៍ជូនសាលារាជធានីភ្នំពេញ។
-ការិយាល័យ អន្តរវិស័យខណ្ឌត្រូវត្រៀមធ្វើលិខិត អញ្ជើញប្រជាពលរដ្ឋ និងប្រធានសហគមន៍ ទាំងពីរ ឲ្យមកធ្វើកិច្ចសន្យានៅសាលាខណ្ឌ ដោយសន្យាមិនឲ្យកើតមានសំណង់ កើន បន្ថែតទៀត លើសពីចំនួនដែលស្រង់រួចនេះ ក្នុងករណីសំណង់ទាំងឡាយណាដែលម្ចាស់មិនគោរពតាមលក្ខខណ្ឌត្រូវអនុវត្តន៍តាមច្បាប់ជាធរមាន៕