ភ្នំពេញ៖ នាព្រឹក ថ្ងៃទី ១២ ខែ ឩសភា ឆ្នាំ២០១៦ លោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ និងក្រុមការងារ សមាជិក សមាជិកា បាននាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខស្ត្រីមានផ្ទៃពោះ និង ស្ត្រីទើបសម្រាលកូនរួចចំនួន៦គ្រួសាររនៅមណ្ឌលសុខភាពស្ទឹងមានជ័យ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក ឌី រត្ន័ ខេមរុណ អភិបាលរងខណ្ឌមានជ័យ និងជាប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចប្រធាន តែងតែគិតគូរពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រីមានផ្ទៃពោះ និងស្ត្រីទេីបសម្រាលកូនរួច ត្រូវចេះថែរក្សាសុខភាព ពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់ និងណែនាំស្ត្រីទាំងអស់ឱ្យមកសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅក្បែរផ្ទះ ជៀសវាងការសម្រាលកូន តាមបែបបុរាណ ។
អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូនក្នុងមួយគ្រួសារៗ ទទួលបាន ៖ សម្ភារ:ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ផងដែល ៕