លោក​ឌី រ​ត្ន័​ខេម​រុណ​ចុះសួរសុខទុក្ខ គ្រួសារ រងគ្រោះ​ដោយ​អគ្គីភ័យ​

12-May-2016 | ដោយ មែន កំសត់


​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១២​ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក លោក​ឌី រ​ត្ន័​ខេម​រុណ អភិបាលរង​ខណ្ឌមានជ័យ​និង​ជា​ប្រធាន​អនុសាខា​កាកបាទក្រហម​ខណ្ឌមានជ័យ និង​​លោក​សេង សាញ់ ចៅសង្កាត់​ស្ទឹងមានជ័យ​បាន​អញ្ជើញ​ចុះសួរសុខទុក្ខ គ្រួសារ រងគ្រោះ​ដោយ​អគ្គីភ័យ ចំនួន​១​គ្រួសារ​ស្ថិតនៅ​ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​និង​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា មក​ចែកជូន​ក្នុង​មួយ​គ្រួសារ​ទទួលបាន​÷​សម្ភារ​:​ប្រើប្រាស់ គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​១២​ម៉ឺន​រៀល​៕

ចំនួនអ្នកទស្សនា

    20218267

  • ថ្ងៃនេះ321
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19791
  • ខែនេះ7601
  • ឆ្នាំនេះ990821
  • សរុប20218267