ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ឋនានា ដើម្បីពិភាក្សាប្រមូលផ្តុំអំពីការសាងសង់សំណង់ដោយពុំមានច្បាប់អនុញ្ញាតឲ្យសាងសង់ពីស្ថាប័នមានសមត្ថកិច្ចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
ឯកឧត្តម អៀង អូននី អភិបាលរងរាជធានីភ្នំពេញបានមានមតិថា៖ការពិភាក្សាបង្ហាញឲ្យឃើញ ស្ថានភាពដ៏ស្មុគស្មាញជាច្រើនរបស់ប្រជាពលរដ្ឋដែលបានសាងសង់អាគារ ផ្ទះសំបែង វីឡា ខូនដូ ខុសបច្ចេកទេសបទដ្ឋាន គ្មានសណ្ដាប់ធ្នាប់ របៀបរៀបរយត្រឹមត្រូវ ហើយកិច្ចការទាំងនេះ នឹងត្រូវមានវិធានការដោះស្រាយជាបន្តបន្ទាប់ទៅទៀត។