​លោក ម៉ន​នី បណ្ឌិត​រៀបចំ​ការដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ ចំនួន ២ ឃុំ គឺ​ឃុំ​ព្រៃ​ដើម​ថ្នឹង និង ឃុំ​អំពិល​ក្រៅ​

13-May-2016 | ដោយ មែន កំសត់



​ព្រៃវែង​៖ នៅ​ព្រឹក​ថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០១៦ នៅ​សាលាស្រុក​ស៊ីធរ​កណ្ដាល ខេត្តព្រៃវែង បានរៀបចំ​ការដេញថ្លៃ​គម្រោង​មូលនិធិ​ឃុំ ចំនួន ២ ឃុំ គឺ​ឃុំ​ព្រៃ​ដើម​ថ្នឹង និង ឃុំ​អំពិល​ក្រៅ ក្រោម​អធិបតីភាព លោក ម៉ន​នី បណ្ឌិត អភិបាល​នៃ​គណៈ​អភិបាលស្រុក​ស៊ីធរ​កណ្ដាល​។
 កិច្ចប្រជុំ​នេះ​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រី​ផអ​៣ ខេត្ត ស្រុក ទីចាត់ការ​ផែនការ​វិនិយោគ ខេត្ត មន្ត្រី​គាំទ្រ​បច្ចេកទេស​ខេត្ត ស្រុក ទីប្រឹក្សា​គម្រោង ស្រុក​ខេត្ត មន្ត្រី​សម្របសម្រួល​ស្រុក និង​គណៈកម្មការ​លទ្ធ​កម្ម​ឃុំ​ទាំង​៥​រួមទាំង​លោក លោកស្រី​ជា​ក្រុមហ៊ុន អ្នកទទួល​ការដែល​បាន​ចូលរួម​ដេញថ្លៃ​ផងដែរ​។​
​មានមតិ​សំណេះសំណាល​នាឱកាស​នោះ លោក ម៉ន​នី  បណ្ឌិត អភិបាល ស្រុក​ស៊ីធរ​កណ្ដាល​បានលើកឡើង​ដែរ​ថា​៖ ក្រុមប្រឹក្សាឃុំ​បានរៀបចំ​គម្រោង​ជា​អទិភាព​ជា​រៀងរាល់ឆ្នាំ​ទៅតាម​ផែនការ វិនិយោគ​អភិវឌ្ឍន៍​ឃុំ ដែលមាន​មន្ត្រី​សម្របសម្រួល បច្ចេកទេស ខេត្ត ស្រុក និង​តាម​ការប៉ាន់ស្មាន តាម​គម្រោង​ផែនការ​មូលនិធិ​ឃុំ​ប្រចាំ ដោយ​ពិនិត្យ​តាម​សភាព​ជាក់ស្ដែង​និង​តាម​តម្រូវការ ប្រជាពលរដ្ឋ​ជា​ចម្បង  ព្រមទាំង​មានការ​អនុម័ត​ពី​ក្រុមប្រឹក្សាឃុំ បន្ទាប់មក​ត្រូវ​រៀបចំ​គម្រោង​ដែល​បាន​សិក្សា​រួច​បញ្ជូនទៅ​ថ្នាក់​ខេត្ត ពិនិត្យ​និង​រៀបចំ​ការដេញថ្លៃ​តាម​និតិ​វិធី​លទ្ធកម្ម ដើម្បី​ស្វែងរក អ្នកទទួលការ លើ​ការអនុវត្តន៍​គម្រោង  ។​លោក​បាន​បន្ត​ផងដែរ​ថា​៖​នេះ​ជា​លើ​ទី​៣​សម្រាប់ ឆ្នាំ​២០១៦​យើង​បានរៀបចំ​ដេញថ្លៃ​២​ដង រួចមកហើយ នៅ​សាលាស្រុក ស៊ីធរ​កណ្ដាល​លើ​គម្រោង​មូលនិធិ​ឃុំ ឆ្នាំ​២០១៦​នេះ​ប្រកបដោយ​ភាពជោគជ័យ​។​

លោក​អភិបាលស្រុក​ក៏បាន​ស្នើ​ដល់ អង្គភាព ដែល​បាន​ចូលរួម​កិច្ចលទ្ធកម្ម​នាឱកាស​នេះ​ត្រូវ​អនុវត្តន៍​តាម​បទដ្ឋាន បច្ចេកទេស តម្លាភាព គោរព​បាន​បទបញ្ជាផ្ទៃក្នុង ហើយ​អ្នកទទួលការ​ក្រោយពី​ដាក់​ដេញថ្លៃ​ឈ្នះ​ត្រូវ​ទទួលយក​គម្រោង មិន​រត់ចោល អនុវត្តន៍​តាមច្បាប់​នៃ​គម្រោង​ថ្នាក់ជាតិ​(​គជ​អប​)​ហើយ​ពេល​ដេញថ្លៃ​ត្រូវ រក្សា​ភាពថ្លៃថ្នូរ រក្សា​ភាព​ស្ងៀមស្ងាត់ មិន​ប្រកាន់​បក្សពួក ហើយ​លោក​ក៏បាន​ស្នើ​ដល់​គណៈកម្មាការ​លទ្ធកម្ម ឃុំ មុន​ពិនិត្យ​វាយតម្លៃ​ស្រោមសំបុត្រ មេត្តា​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់​ជៀសវាង​នូវ​ភាពមិនប្រក្រតី​ណាមួយ​ដែល កើតមានឡើង​ជាយថាហេតុ​។​បន្ទាប់មក​លោ​ក៏បាន​ប្រកាស​ការដេញថ្លៃ​គម្រោង មូលនិធិ​ឃុំ​ប្រចាំឆ្នាំ​២០១៦​ចាប់ពីពេលនេះ​តទៅ​៕

ចំនួនអ្នកទស្សនា

    20219107

  • ថ្ងៃនេះ1161
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20631
  • ខែនេះ8441
  • ឆ្នាំនេះ991661
  • សរុប20219107