​លោក ឌី រ​ត្ន័​ខេ​មា​រុណ​នាំយក​អំណោយ​មនុស្សធម៌​ល់​ជូន​គ្រួសារ​មួយ ប្រកបមុខរបរ​ជាក​ម្មករ​សំណង់​

13-May-2016 | ដោយ មែន កំសត់



​ភ្នំពេញ​៖​នា​ល្ងាច​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៦ ក្រុមការងារ​អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ លោក ឌី រ​ត្ន័​ខេ​មា​រុណ ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​ចុះសួរសុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌ របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ទៅ​ផ្តល់ជូន​គ្រួសារ​មួយ ប្រកបមុខរបរ​ជាក​ម្មករ​សំណង់ មានកូន​ក្នុងបន្ទុក​ចំនួន​៥​នាក់ ក្នុងនោះ​កូន​ទី​៥​ឈ្មោះ ទិ​ត្យ សុ​ដា ភេទ​ស្រី អាយុ​៣​ឆ្នាំ​៨​ខែ មាន​ជម្ងឺ​ទឹក​ដក់​ក្នុង​ខួរក្បាល និង​កាយសម្បទា​ខុស​ប្រក្រតី ដោយមាន​ក្បាល​ធំ​ជាង​ខ្លួន ។​
​មាន​ទំងន់​រហូត​ទៅដល់​៤៥​គីឡូក្រាម ហើយ​កូន​នេះ​មាន​អាកា​រៈ​ប្រកាច់​ជា​ញឹកញាប់ ស្នាក់នៅ​ផ្ទះជួល​លេខ​៨៤ ស្ថិតនៅ​ក្រុមទី​៤ ភូមិ​ភ្នា​ត សង្កាត់​ស្ទឹងមានជ័យ ។​

​លោក​ប្រធាន​គណៈកម្មាធិការ​អនុសាខា បាន​សម្តែង​នូវ​ការអាណិតអាសូរ​ជា​ពន់ពេក និង​សូម​ឲ្យ​ឪពុកម្តាយ​របស់​ក្មួយ​ស្រី​សូមកុំ​អស់សង្ឃឹម ព្រោះ​មាន​អាជ្ញាធរ​មូលដ្ឋាន ជាពិសេស​កាកបាទក្រហម​កម្ពុជា ដឹកនាំ​ដោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេច​ប្រធាន​តែងតែ​គិតគូរ​ពី​សុខទុក្ខ​ប្រជាពលរដ្ឋ ដោយ​មិន​ប្រកាន់ និន្នាការ ពូជសាសន៍ ពណ៌​សម្បុរ សាសនា​អ្វី​ឡើយ ។​
​អំណោយ​មនុស្សធម៌​ដែល​នាំយកមក​ផ្ដល់ជូន​រួមមាន ៖​សម្ភារៈប្រើប្រាស់​ផ្ទះបាយ​មួយចំនួន អង្ករ​៣០​គីឡូក្រាម​, ឃី​ត​១​កញ្ចប់​, ( មុង ភួយ ក្រមា កន្ទេល សារុង ខ្នើយ ) ត្រីខ​១​យួរ​, មី​២​កេស​, ទឹកបរិសុទ្ធ​ឱ​រ៉ា​ល់​១​កេស ទឹកក្រូច​២​កេស​, ទឹកត្រី​១​យួរ​, ទឹកស៊ីអ៊ីវ​១​យួរ​, និង​ថវិកា​បានមកពី​សប្បុរជន​ចំនួន​៥០​ម៉ឹ​ន​រៀល ផងដែរ​៕

ចំនួនអ្នកទស្សនា

    20218867

  • ថ្ងៃនេះ921
  • ម្សិលមិញ7271
  • សប្តាហ៍នេះ20391
  • ខែនេះ8201
  • ឆ្នាំនេះ991421
  • សរុប20218867