ភ្នំពេញ៖ ដោយអនុវត្តនៅភូមិសង្កាត់មានសុវត្តិភាពនៅមូលដ្ឋាន នៅវេលាម៉ោង ២៣និង៣០នាទីយប់ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៦ដោយមានការអនុញាតិពីលោក ស្រី ម៉ាកនី ព្រះរាជ្ញារងអមសាលាតំបូងរាជធានីភ្នំពេញ និងមានបញ្ជាផ្ទាល់ពីលោក អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់ឲ្យក្រុមការងារចម្រុះខណ្ឌ ចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់ 1ទីតាំង របស់ឈ្មោះ ម៉ៅ សំអូន និងប្រពន្ធឈ្មោះ ឈឿន លីណា ផ្ទះលេខ 76 ក្រុម 247 ភូមិ 20 សង្កាត់ស្រះចក ខណ្ឌដូនពេញ និងបានដកហូត 1ទូ ព្រមទាំងបានឃាត់ខ្លួនមនុស្ស 2នាក់ ស្រី 1នាក់ នៅនឹងកន្លែង ។
សូមបញ្ជក់ ៖ ទីតាំងខាងលើនេះក្រុមការងារចម្រុះខណ្ឌបានបង្ក្រាបចំនួន 3លើករួចម្តងហើយតែម្ចាស់ផ្ទះនៅតែរឹងទទឹង មិនព្រមឈប់ជួលផ្ទះដល់ម្ចាស់ហ្គេមនោះ លើកនេះដោយអនុវត្តវិធានការច្បាប់ គឺសូមឲ្យម្ចាស់ចូលមកបង្ហាញខ្លួននៅចំពោះមុខច្បាប់ ៕