កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ​សែន​សុខ ចុះបង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​១​កន្លែង និង​ឃាត់​ខ្លូន​បាន​មនុស្ស​ប្រុស​ស្រី​១០​នាក់

13-May-2016 | ដោយ មែន កំសត់


ភ្នំពេញ​៖ លោក ប៉ឹ​ល កុសល អភិបាលខណ្ឌ​សែន​សុខ បាន​ដឹកនាំ​កម្លាំង​បញ្ជាការ​ឯកភាព​ខណ្ឌ បាន​ចុះទៅ​បង្ក្រាប​ទីតាំង​ហ្គេម​បាញ់​ត្រី​ខុសច្បាប់​១​កន្លែង និង​ឃាត់​ខ្លូន​បាន​មនុស្ស​ប្រុស ស្រី​១០​នាក់ នា​ម៉ោង​១២​រសៀល​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០១៦​នេះ​។​

​មន្ត្រី​អាវុធហត្ថ​ដែល​បាន​ចូលរួម​ប្រតិបត្តិការ​នេះ បាន​ឲ្យ​ដឹងថា ទីតាំង​ហ្គេម​បាញ់​ត្រី​នេះ បានធ្វើ​សកម្មភាព​បើក​ដំណើរការ​ដោយ​លួចលាក់ យូរណាស់​មកហើយ ដោយ​ប្រើ​រូបភាព​បិទបាំង​ខាងក្រៅ​ថា «​លក់​ផ្ទះ​» បិទទ្វារ​ជិត តែ​លួច​បើក​ខាងក្រោយ​។ បន្ទាប់​បានទទួល​ដំណឹង​ពី​លោក លី អនុប្រធាន​ភូមិ ព្រោះ​ផ្ទះ​របស់គាត់​នៅក្បែរ​ទីតាំង​ហ្គេម​នេះ ទើប​អភិបាលខណ្ឌ​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​បង្ក្រាប​ជាក់ស្តែង​តែម្តង​។ មន្ត្រី​អាវុធហត្ថ​បាន​បន្តទៀតថា ម្ចាស់​ទីតាំង​ហ្គេម​នេះ គឺមាន​ខ្នងបង្អែក​ជា​កម្លាំង​សមត្ថកិច្ច ហើយ​តែងតែ​ឱ្យ​ការ​ទៅ​ម្ចាស់​ទីតាំង នៅពេល​ដែរ​កម្លាំង​ចុះ​ប​ង្រា្ក​ប​ម្ដងៗ ប៉ុន្ដែ​ជា​អកុសល​ម្ដងនេះ​រត់​មិន​រួច ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​បានជា​ក់​ស្តែង​។ ចំណែក​មនុស្ស​ទាំង​១០​នាក់ ត្រូវបាន​លោក​អភិបាលខណ្ឌ ប្រគល់​ទៅ​ឲ្យ​កម្លាំង​រាជ​អាវុធហត្ថ នាំយកទៅ​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​នីតិវិធី​។​

​សូម​រំលឹក​ផងដែរ​ថា លោក ប៉ឹ​ល កុសល ជា​អភិបាលខណ្ឌ​សែន​សុខ ដែល​ទើបតែ​ឡើងកាន់ដំណែង​ថ្មីៗ​នេះ ប្រជាពលរដ្ឋ​មូលដ្ឋាន​សង្កេតឃើញថា រាល់​បទល្មើស​ត្រូវបាន​បង្ក្រាបបាន យ៉ាង​ល្អ​គួរឱ្យកត់សម្គាល់ ក្រៅពីនេះ​លោក​អភិបាល តែងតែ​ជួយ​ដល់​សុខ​ប្រជាពលរដ្ឋ​គ្រប់រូប​ផងដែរ​៕

ចំនួនអ្នកទស្សនា

    20218347

  • ថ្ងៃនេះ401
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19871
  • ខែនេះ7681
  • ឆ្នាំនេះ990901
  • សរុប20218347