អភិបាលខេត្ត​កំពង់ចាម ផ្តល់​ផ្ទះ​៨​ខ្នង និង​សម្ភារៈប្រើប្រាស់ ជូន​ប្រជាពលរដ្ឋ​ក្រីក្រ នៅ​ស្រុក​កំពង់សៀម

14-May-2016 | ដោយ មែន កំសត់


​កំពង់ចាម​៖ នៅ​ព្រឹក ថ្ងៃទី​១៤ ខែឧសភា នេះ ឯកឧត្តម លន់ លឹម​ថៃ អភិបាលខេត្ត​កំពង់ចាម បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ និង​ផ្តល់​ផ្ទះ​ចំនួន ៨​ខ្នង រួម​និង​សម្ភារៈប្រើប្រាស់​មួយចំនួន​ផ្សេងទៀត ដែលជា​អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត អាជ្ញាធរខេត្ត ក្រុមការងារ​ចុះជួយ​ឃុំ និង​សប្បុរសជន ជូន​ប្រជាពលរដ្ឋ​ទីទ័លក្រ ដែល​កំពុង​ជួប​ការលំបាក នៅ​ភូមិ​ថ្មី ឃុំ​កោះ​រការ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម ។​

​ក្នុង​ពិធី​សំណេះសំណាល​នេះ ឯកឧត្តម​អភិបាលខេត្ត​បាន​ជម្រាបជូន​ប្រជាពលរដ្ឋ​ថា «​នេះ​គឺជា​ការអនុវត្ត​តា​មក​ម្ម​វិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ របស់​រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​គោលការណ៍ សប្បុរសធម៌​របស់​កា​ក​បាទ​ក្រហម​កម្ពុជា ក្រោម​ការដឹកនាំ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​ការ​បាទ​ក្រហម​កម្ពុជា បូករួម​ជាមួយនឹង​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​សប្បុរជន ជា​បុគ្គល ជា​អង្គភាព​ក្រុមហ៊ុន និង​ជា​អង្គការ​សង្គម​ស៊ីវិល​» ។ លោក​បាន​បន្តទៀតថា សកម្មភាព​ទាំងឡាយណា​ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ មិន​ត្រូវបាន​លើកលែង​ឡើយ ។​

​ពិធី​ផ្តល់​ផ្ទះ​នេះ ត្រូវបាន​ធ្វើឡើង​មួយថ្ងៃ​បន្ទាប់ពី​ការចុះ​ចែក​អំណោយ​កាកបាទក្រហមកម្ពុជា ជូន​ប្រជាពលរដ្ឋ​ចំនួន ៧៥៣​គ្រួសារ និង​អ្នករងរបួស ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​កាលពី​ថ្ងៃទី​១១ ខែឧសភា កន្លងទៅនេះ នៅ​ស្រុក​បាធាយ ស្រុក​ជើងព្រៃ និង​ស្រុក​ស្ទឹងត្រង់ ៕

ចំនួនអ្នកទស្សនា

    20218277

  • ថ្ងៃនេះ331
  • ម្សិលមិញ7271
  • សប្តាហ៍នេះ19801
  • ខែនេះ7611
  • ឆ្នាំនេះ990831
  • សរុប20218277