ភ្នំពេញ៖ នៅម៉ោង១៥និង០០នាទីរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យគម្រោងអភិវឌ្ឍន៍ខណ្ឌ៧មករាសម្រាប់ឆ្នាំ២០១៥ សម្រេចបាន ១០០% ដូចជាៈ១. គម្រោងជួសជុលផ្ទៃផតស្រុតដោយចាក់អ៊ុតកៅស៊ូបេតុងបេទីមីណឺ (AC) លើកំណាត់ផ្លូវចំនួន ៣ខ្សែ គឺផ្លូវលេខ ១១៥,២១១ នឹងផ្លូវលេខ ១៤១ ដែលមានប្រវែង ៤.៩៣៣ម៉ែត្រ។
២. គម្រោងជួសជុលដាក់ប្រពន្ធ័លូថ្មីចំនួន ២ខ្សែ មានប្រវែង ១.៥២០ម៉ែត្រគឺៈ
- លូមុខកាត់ ០,៦ម៉ែត្រ ផ្លូវលេខ ១៦១,២១១,១៦៩,១៦៤។
- លូមុខកាត់ ០,៨ម៉ែត្រ ផ្លូវលេខ ១៨២,២១៥,១២៥។
៣. គម្រោងស្តារប្រព័ន្ធលូមានប្រវែងចំនួន ៦.៤៥៨ម៉ែត្រ និងជួសជុលអណ្តូងលូចំនួន ៨០ដូចជាៈ
- ស្តារប្រព័ន្ធលូមុខកាត់ ០.៨ម៉ែត្រ ផ្លូវលេខ ១៦៩ ប្រវែង ៨២៥ម៉ែត្រ។
- ស្តារប្រព័ន្ធលូមុខកាត់ ០.៦ម៉ែត្រ ផ្លូវលេខ ១០៥,១១៨,១៤៣ ប្រវែង ៥.៦៣៣ម៉ែត្រ។
- ជួសជុលអណ្តូងលូចំនួន ៨០អណ្តូង ផ្លូវលេខ ១០៥,១១៣,១២៥,១៤៣,១៦៩។
៤. គម្រោងជួសជុលថែទាំលើកំណាត់ផ្លូវលេខ ១០៩,១៣៩,១៤៣ ផ្ទៃក្រឡាសរុប ៤៩១ម៉ែត្រការ៉េ។
៥. គម្រោងដាក់ភ្លើងបំភ្លឺផ្លូវសាលាខណ្ឌ (ផ្លូវលេខ៣៣៦និង ផ្លូវលេខតាមឌឿងហែមភូមិ ១-៥ ក្នុងសង្កាត់ទាំង៧) ចំនួន ៩១អំពូល។
៦. គម្រោងជួសជុលជណ្ដើររួមក្នុងសង្កាត់អូរឫស្សីទី២ មួយកន្លែង។
គម្រោងសម្រាប់ឆ្នាំ ២០១៦ មានរាយនាមដូចខាងក្រោមៈ
១. ជួសជុលអ៊ុតកៅស៊ូ (AC) លើកំណាត់ផ្លូវលេខ ១១៨ និងផ្លូវលេខ ១២៥ ដែលមានផ្ទៃក្រឡាសរុប ៦.៧០៣ម៉ែត្រការ៉េ។
២. ជួសជុលសំបុកកំណាត់ផ្លូវលេខ ១៨២,២១៣,១៥៦,១៥០,១៣៤,១២៨,២០៨,៩៣,២១៧, ១៦៩និងផ្លូវភូមិ១២បុរីកីឡាក្នុងសង្កាត់វាលវង់ មានផ្ទៃក្រឡាសរុប ២.០៩៥ម៉ែត្រការ៉េ។
៣. ជួសជុលដាក់ប្រព័ន្ធលូទំហំ ០.៨ម៉ែត្រ លើកំណាត់ផ្លូវលេខ ២១៣ និងផ្លូវលេខ ២០៦ ប្រវែងសរុប ៥៤៧ម៉ែត្រ។
៤. ជួសជុលអណ្តូងលូលើកំណាត់ផ្លូវចំនួន ៦ខ្សែមាន ១៨០អណ្តូង។
៥. ស្តារលូចំនួន ៤ខ្សែ មានប្រវែង ៦.៩៣០ម៉ែត្រ មុខកាត់០.៦ម៉ែត្រ។
៦. គម្រោងដាក់ភ្លើងបំភ្លឺផ្លូវតាមឌឿងហែមក្នុងសង្កាត់ទាំង៨ ចំនួន ១២៣អំពូល។
៧. គម្រោងជួសជុលជណ្ដើរចំនួន ២កន្លែង ក្នុងសង្កាត់មិត្តភាព និងសង្កាត់មនោរម្យ។
ជំរុញការអនុវត្តគម្រោងឆ្នាំ ២០១៦ អោយរួចរាល់នៅចុងខែសីហា ឆ្នាំ២០១៦ ៕