ភ្នំពេញ៖នៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង ១១និង៣០រដ្ឋបាលខណ្ឌសែនសុខដឹកនាំដោយ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលរងខណ្ឌសែនសុខ តំណាងលោក ប៉ឹល កុសល អភិបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងអធិការនគរបាលខណ្ឌសែនសុខ ចុះដកហូតទូរហ្គេមបាញ់ត្រី សរុបចំនួន ១ ទូធំ ស្ថិតភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងបានឃាត់ខ្លួនចំនួន ១០ នាក់ ក្នុងនោះស្រី ០១ នាក់ ?៕